ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូITFបញ្ចប់ការប្រកួតក្នុង ក្របខ័ណ្ឌកីឡាឧត្តមសិក្សា

99

ភ្នំពេញ៖ការប្រកួតកីឡាតេក្វាន់ដូITF(International Taekwondo Federation)ក្របខ័ណ្ឌនិស្សិតឧត្តមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤បានបញ្ចប់ហើយ។

តេក្វាន់ដូ ITF ស្ថិតក្នុងចំណោមកីឡាទំាង ១៣ នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤  ដោយមាន ៧ គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សា ឯកជនបានបិទការប្រកួតជាផ្លូវការហើយ។

សម្រាប់ការប្រកួតនេះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបដណ្តើមបានមេដាយច្រើនជាងគេ គឺមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង វិទ្យាស្ថានខេមអេដ ដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងសាកលវិទ្យាល័យ វេស្ទើន សាខាកំពង់ចាម ដណ្តើមបានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។

សាកលវិទ្យាល័យ វេស្ទើន ដណ្តើមបានមេដាយមាស ចំនួន ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង វិទ្យាស្ថានបច្ចេកវិទ្យា ប្រាជ្ញាសាស្រ្ត កំពង់ស្ពឺ ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង សាកលវិទ្យាល័យ ឡាយហ្វដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងសាកលវិទ្យាល័យស្វាយរៀងឈ្នះមេដាយសំរិទ្ធ ៤ គ្រឿង ។

សូមបញ្ជាក់ថាប្រភេទកីឡាទាំង១៣រួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ សីដក់ និងគុនដាវ ស្មើនឹង ១០៣វិញ្ញាសា សរុប ៧១៨ មេដាយ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១ ៧៦៤ នាក់ ស្រី ៣៩១ នាក់ ដែលអញ្ជើញមកពី ៤៧ គ្រឹះស្ថានឧត្តមសិក្សា ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន ១៣ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ៣៤៕

អត្ថបទដែលជាប់ទាក់ទង