ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាអ៊ីរ៉ង់មកដល់ថ្ងៃនេះនៅរកមិនឃើញ ភស្តុតាងនៃសកម្មភាពវាយប្រហារធ្លាក់ឧទ្ធម្ភាគចក្រ ដែលបានឆក់ជីវិតប្រធានាធិបតីរបស់ខ្លួននោះទេ

73

តេហេរ៉ង់៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានប្រកាសកាលពីថ្ងៃសុក្រថា យោធាអ៊ីរ៉ង់មិនបានរកឃើញមានភស្តុតាងនៃសកម្មការវាយប្រហារធ្លាក់ឧទ្ធម្ភាគចក្រ ដែលបានឆក់យកជីវិតប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

លោក Raisi ដែលត្រូវបានគេស្គាល់ថាជា អ្នកប្រកាន់តឹងតែងចំពោះលោកខាងលិច និងត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្ររបស់លោក បានធ្លាក់ក្នុងអាកាសធាតុមិនល្អនៅជិតព្រំដែនប្រទេស Azerbaijan កាលពីថ្ងៃចន្ទ។

របាយការណ៍បឋមរបស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ បានបង្ហាញថា មិនមានសញ្ញានៃការបាញ់កាំភ្លើង ឬការរំខានស្រដៀងគ្នានេះត្រូវបានគេរកឃើញនៅក្នុងបំណែកយន្តហោះនោះទេ ដែលត្រូវបានរកឃើញនៅកម្ពស់ខ្ពស់ ហើយបានឆាបឆេះជាអណ្តាតភ្លើងនោះទេ។ លើសពីនេះទៀត មិនមានសកម្មភាពគួរឱ្យសង្ស័យណាមួយ ត្រូវបានកត់សម្គាល់នៅក្នុងការសន្ទនារបស់ប៉មបញ្ជាជាមួយបុគ្គលិកកាប៊ីននោះដែរ។

គួរជម្រាបថា ប្រទេសអ៊ីរ៉ង់មានកំណត់ត្រាសុវត្ថិភាពផ្លូវអាកាសដ៏គួរឱ្យព្រួយបារម្ភ ជាមួយនឹងការធ្លាក់ជាច្រើនករណី ដែលពាក់ព័ន្ធនឹងយន្តហោះចាស់ៗដែលផលិតដោយសហរដ្ឋអាមេរិក ដែលបានទិញមុនបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩។ ទីក្រុងតេហេរ៉ង់ចាត់ទុកបញ្ហាទាំងនេះ កើតឡើងដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើខ្លួន ដែលបានរារាំងដល់ការទិញយន្តហោះថ្មី និងគ្រឿងបន្លាស់ដែលត្រូវការដើម្បីធ្វើទំនើបកម្មយន្តហោះរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង