ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មកររងរបួស៤៥នាក់ ដោយរថយន្ដដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសាមគ្គីមានជ័យ

36

កំពង់ឆ្នាំង៖រថយន្ដដឹកកម្មករមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្ដដែលបើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យមនុស្ស៣៥នាក់រងរបួសធ្ងន់ និង១៥នាក់រងរបួសស្រាល។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយរថយន្ដដឹកកម្មករវ៉ាជែងស្របទិសគ្នា ហើយជ្រុលទៅបុករថយន្ដម្ខាងទៀតយ៉ាងពេញទំហឹង។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងមន្ទីរពេទ្យកាល់ម៉ែត។

  រថយន្ដត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង