ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងម្តាយស្តីបន្ទោសកូនប្រុស កាប់ក្បាលម្តាយស្លាប់និងរបួសធ្ងន់២នាក់

228

ខេត្តប៉ៃលិន៖ កូនប្រុសតិរច្ឆានកាប់ម្តាយចំក្បាល បណ្តាលឲ្យស្លាប់នៅនឹងកន្លែង និងកាប់រងរបួសបងប្អូនប្រុសស្រីបង្កើតពីរ នាក់។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៦:១០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេរបស់ប៉ៃលិន។ អំពើហឹង្សាក្នុងគ្រួសារកើតឡើងក្នុងគ្រួសារ ដោយសារកូនប្រុសខឹងម្តាយស្តីបន្ទោសឲ្យពីរឿងបន្តិចបន្តួច។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធុង នាង ភេទប្រុស អាយុ៣១ឆ្នាំ រស់ភូមិឃុំកើតខាងលើ ចំណែកជនរងគ្រោះឈ្មោះ សុខ ស្រីម ភេទ ស្រី អាយុ៥៥ឆ្នាំ ជាម្តាយបង្កើតរបស់ជនសង្ស័យ។ ជនសង្ស័យកាប់ម្តាយបង្កើតនឹងពូថៅបណ្តាលឱ្យស្លាប់នៅនឹងកន្លែងហេតុ។ រីឯជនរងគ្រោះផ្សេងទៀតឈ្មោះ ធុង ថូ ភេទប្រុស អាយុ២២ឆ្នាំ ជាប្អូនបង្កើតជនសង្ស័យ រងរបួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ និងឈ្មោះ ធុង សារី ភេទស្រី អាយុ២០ឆ្នាំ ជាប្អូនបង្កើតជនសង្ស័យ រងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ។

ហេតុការណ៍នេះបណ្តាលមកពីជនសង្ស័យ ត្រូវជាកូនបង្កើតបានឈ្លោះទាស់ទែងគ្នាជាមួយម្តាយខ្លួនឯង កាលពីបីថ្ងៃមុន រួចមានការគុំគួន លុះរហូតមកដល់វេលាម៉ោងថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានសម្រេចចិត្តបង្កហឹង្សាដោយចេតនាលើជនរងគ្រោះតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្្ចកំពុង កសាងសំណុំរឿងតាមនិតិវិធី៕

 

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង