ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ ជួបសំណេះសំណាល និងនាំអំណោយជូនកីឡាកអុំទូកងទាំង៨ មុនចាប់ផ្តើមបើកការប្រកួតថ្នាក់ជាតិ

236

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានសំណូមពរដល់បងប្អូនកីឡាករទូក ង ទាំងអស់ ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ ដោយប្រុងប្រយ័ត្នចំពោះចំណីអាហារ ទាំងឡាយណាដែលមិនគប្បី កុំទទួលទាន ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាព និងជាពិសេសក្នុងរយៈពេល៣ថ្ងៃនេះ ។

លោក ចេង មុនីរ៉ា បានលើកឡើង ក្នុងឱកាសចុះសំណេះសំណាល ជាមួយបងប្អូនចំណុះទូកង នៃទូកទាំង៨ នាព្រឹក​ថ្ងៃទី​២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ដែលកំពុងសំរាកត្រៀមលក្ខណៈចូលរួមប្រណាំង នៅ​សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ទន្ទឹមនឹងនេះ សំរាប់ពេលរាត្រី កុំលេងល្បែងស៊ីសងផ្សេងៗ រហូតដល់កណ្តាលអាធ្រាត្រ ឬជិតភ្លឺ បានចូលសំរាក គេងមិនគ្រប់គ្រាន់ ស្អែកឡើងពិតជាអុំទូកមិនកើតឡើង ហើយអាចកើតជម្ងឺខ្យល់គ បណ្តាលឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតថែមទៀតផង។

លោកបានថ្លែងថា ដើម្បីទទួលបានជ័យជំនះ គឺអាស្រ័យលើកីឡាករ បើកីឡាករបាក់កំលាំងនោះ មិនអាចធ្វើឱ្យទូកមានជ័យជំនះបានទេ ដូចនេះសូមបងប្អូនកីឡារទាំងអស់ ត្រូវអត់ធ្មត់ តបបញ្ហាទាំងឡាយខាងលើនេះឱ្យបាន ដើម្បីនាំទូករបស់យើងឱ្យទទួលបានជោគជ័យ។
ជាមួយនេះកីឡាករទាំងអស់ ក៏ត្រូវគោរពឱ្យបានវិន័យជាចំបង ទាំងការស្នាក់នៅការហូបចុក និងពេលធ្វើសកម្មភាពប្រណាំាង ព្រោះវិន័យនាំមកនូវសេក្តីថ្លៃថ្នូ និងវិន័យក៏នាំមកនូវជ័យជំនះ គ្រប់ពេលវេលាផងដែរ។

លោក ហួត ហុយ នាយករដ្ឋបាលខណ្ឌច្បារអំពៅ បានអោយដឹងថា រដ្ឋបាលខណ្ឌ បានឧបត្តម្ភក្នុង​ ០១ទូក​ ទទួលបាន​ :
១.​ អង្ករ​ ចំនួន០៤បាវ
២.​ ទឹកសុទ្ធ​ ចំនួន២០កេស
៣.​ ភេសជ្ជៈ​បាកាស​ ចំនួន​១០កេស
៤.​ ថវិកា​ ៥០០.០០០រៀល ។

អត្ថបទដែលជាប់ទាក់ទង