ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីត្រួតពិនិត្យកងកម្លាំងសមត្ថកិច្ចដែលដាក់ការពារបុណ្យអុំទូក

172

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១វិច្ឆិកានេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណះបញ្ជាការឯក ភាពរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញត្រួតពិនិត្យកងកម្លាំងសមត្ថកិច្ចដែលដាក់ការពារបុណ្យអុំទូក។

ការងារសន្តិសុខ ការងារអនាម័យ ការងារសង្គ្រោះ ការងារតុបតែង និងការងារត្រៀមបង្ការផ្សេងៗ បានត្រៀមលក្ខណៈយ៉ាងល្អបំផុត ដើម្បីផ្តល់ជូនបងប្អូននូវភាពសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នេះ។

ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ ប្រជាពលរដ្ឋមានជីវភាពរស់នៅសមរម្យ មានឱកាសទទួលបានអត្ថប្រយោជន៍ជាច្រើនពីសង្គម នោះសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិក៏នឹងកើតមានដូចគ្នាដែរ។



អត្ថបទដែលជាប់ទាក់ទង