ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖បោះឆ្នោត ទៀតហើយ?

266

​បោះឆ្នោតវាគ្រាន់តែជាវាក្យស័ព្ទមួយ​ដែលបណ្ដាប្រទេសប្រជាធិបតេយ្យគេ​ប្រើប្រាស់វាឲ្យស្របទៅនឹងឆន្ទៈរាស្ត្រ​ក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន​ដែលពួកគេយល់ថាមានសមត្ថភាព​អភិវឌ្ឍន៍ប្រទេស និង ធ្វើឲ្យប្រទេសមានសន្តិភាព ។

​តែស្រុកខ្លែរ ប្លែកត្រង់ថាចូលចិត្តឱនក្បាលឲ្យគេត្រួត ។ឲ្យតែរដូវបោះឆ្មោតជិតមកដល់​អ្នកនយោបាយខ្មែរខ្លះចង់វ៉ល់ អ្នកនយោបាយខ្លះមិនទាំងដឹងថាស្រុកខ្មែរ​មានផ្ទៃដីប៉ុន្មានផងក៏ចេះតែស្រែក​ជំទាលថាការបោះឆ្នោតនេះ​បើពួកវាមិនចូលរួមទេគឺមិនអាចទទួលយកបានឡើយ ។វាថាលើលោកនេះមានតែពួកវាទេ​ដែលមានប្រជាថិបតេយ្យព្រោះវាធ្លាប់បើកឡានតាក់ស៊ី និង រកស៊ីលក់ចេកចៀននៅប្រទេសប្រជាធិបតេយ្យមុនមកធ្វើនយោបាយ ។​ថាលោកខ្មែរទៅវាលោកខ្មែរទៅហើយ​ចុះអាបរទេសខ្លះ ដែលប្រទេសវាកំពុងតែមានសង្គ្រាម កំពុងតែមានបាតុកម្មសោះវាមកជំទាលស្អី នឹងគេដែរថាការបោះឆ្នោតនេះ បើមិនមានពួកអាយ៉ងរបស់វាចូលរួមទេនោះ គឺមិនអាចទទួលយកបានឡើយ ។

​ជំទាលធ្វើមើលតែប្រជាជនខ្មែរបោះឆ្នោត ដើម្បីយកម៉ែវាមិនដឹកនាំស្រុកខ្មែរអ្ហី ? កុំសង្ឃឹមអាវ៉ាស្រុកពួកឯងផ្សេងស្រុកពួកអញផ្សឹងវើយ ។​ជាអ្នកនយោបាយគួរតែលេងកុំខឹង ។ ឆាវ ឆាវ ក្នុងរឿងសាមកុករបស់ចិនគាតសាហាវ និងមានមហិច្ឆតាមែនតែគាត់ប្រកាន់សច្ចៈធម៌ណាស់ ។មេទ័ពគួនអ៊ីបរាជ័យក្នុងសង្គ្រាមតែឆាវឆាវ យកគួនអ៊ីមកប្រើដោយព្រមទទួលយកគ្រប់លក្ខខ័ណ្ឌរបស់គួន អ៊ី ។នៅពេលដែលមេទ័ពគួន អ៊ីអនុវត្តន៍ទៅតាមលក្ខខ័ណ្ឌរបស់ខ្លួនដោយវិលត្រឡប់ទៅជួបលាវ ប៉ីវិញនោះមេទ័ពអែបអមជាច្រើនរបស់ឆាវ ឆាវ ដេញតាមសម្លាប់គួន អ៊ីតែទីបំផុតមេទ័ពទាំងនោះត្រូវគួន អ៊ីសម្លាប់ និងត្រូវឆាវ ឆាវផ្ដន្តាទោស ។

​ឆាវ ឆាវប្រមូលយកមនុស្សគ្រប់ប្រភេទមកធ្វើជាសេនារបស់ខ្លួន​ដោយប្រកាន់គោលការណ៍អាណាពូកែព្រូសចិញ្ចឹមវាទុកដូចជាឆ្កែគ្រាន់នឹងចាំផ្ទះ ។អាណាបោលលឿនចិញ្ចឹមវាទុកដូចជាសេះគ្រាន់នឹងអូសរទេះ ។ហេតុនេះអ្នកនយោបាយទាំងឡាយកុំខ្វល់ជាមួយពួកពូកែព្រូសទាំងនោះ​សូមចាត់ទុកពួកនោះថាជាឆ្កែសម្រាប់ចាំផ្ទះទៅអ្វីដែលសំ្ ខាន់នោះគឺពួកនោះចេះធ្វើការងារ២​ក្នុងពេលតែមួយគឺចេះព្រូសហើយក៏រត់បានលឿនដែរព្រោះខ្លាចព្រៃសដែរហ្នឹង ៕

អត្ថបទដែលជាប់ទាក់ទង