ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កោះពីរ នៃ​ប្រទេស​នូវែលហ្សេឡង់​​ រំកិល​ជិត​គ្នា​ ក្រោយ​​រញ្ជួយ​ដី ៧,៨ រ៉ិចទ័រ

113

ប្រជុំ​កោះ​ភាគ​ខាង​ជើង និង​ខាងត្បូង​ ​នៃ​ប្រទេស​នូវែលហ្សេឡង់​​ បាន​រំកិល​ជិត​គ្នា​ ក្រោយ​គ្រោះ​រញ្ជួយ​ដី​ ដ៏​សាហាវ មាន​ឈ្មោះ​ថា Kaikōura។

ការ​រញ្ជួយ​ដី ៧,៨ រ៉ិចទ័រ បាន​ធ្វើ​ឲ្យ​ប្រទេស​នូវែលហ្សេឡង់​​ ដែល​បង្កើត​ឡើង​ដោយ ប្រជុំ​កោះ​ភាគ​ខាង​ជើង (North Island) និង ខាងត្បូង (South Island) បាន​ធ្វើ​ឲ្យ​ប្រជុំ​កោះ​ទាំង​២​នេះ​ខិត​ជិត​គ្នា​៥​ម៉ែត្រ ​ក្រោយ​ការ​រញ្ជួយ​ដី ​ដ៏​សម្បើម​ដែល​បាន​វាយប្រហារ​ឆ្នេរ​ នៃ​កោះ​ភាគ​ខាង​ត្បូង ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៦។

យោងតាម​វិទ្យាស្ថាន​ស្រាវជ្រាវ​ វិទ្យាសាស្រ្ត​ GNS របស់​​ប្រទេស​នូវែលហ្សេឡង់​ បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​២​ឆ្នាំ​ក្រោយ​មក​ ការ​ត្រួតពិនិត្យ​ក្រោយ​ការ​រញ្ជួយ​ដី​ បាន​បង្ហាញ​ថា ដី​ប្រជុំ​កោះ​ភាគ​ខាង​ត្បូង​ បាន​រំកិល​ទៅ​​ទៅ​ភាគ​ខាង​ជើង​។

ទីក្រុង Wellington របស់​ប្រទេស​នេះ ​ក៏​បាន​ផ្លាស់​ប្តូរ​​៥​សង់ទីម៉ែត្រ​ ងាក​ទៅ​ទិស​ខាង​ជើង​ផង​ដែរ។

ជា​គោលការណ៍​ ម៉ាញេទិច​រញ្ជួយ​ដី​ខុស​គ្នា​អាស្រ័យ​ ទៅ​លើ​អាំងតង់ស៊ីតេ ហើយ​​អាំងតង់ស៊ីតេ​នៃ​ការ​រញ្ជួយ​ដី​ សំដៅ​ទៅ​លើ​​កម្រិត​ភាព​ខ្លាំង​ របស់​រំញ័រ​ផែនដី៕

អត្ថបទដែលជាប់ទាក់ទង