ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យម្នាក់ សមគំនិតអំពើលួចរថយន្ដ ប្រព្រឹត្តនៅខេត្តព្រះសីហនុ

101


ខេត្តតាកែវ ៖ ស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថានៅថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧.៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកទ្រាំង សហការជាមួយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចុះធ្វើការឃាត់ខ្លួន ជនសង្ស័យ១នាក់ នៅចំណុចភូមិថ្នល់បែក សង្កាត់រកាក្រៅក្រុងដូនកែវ ពាក់ព័ន្ធករណីសមគំនិតអំពើលួចរថយន្ដ ប្រព្រឹត្តនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោកឧត្តមសេនីយ៍ត្រី សួន ផុន ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ហុង សារឿន ភេទប្រុស អាយុ៥០ឆ្នាំ(មុខរបររត់ម៉ូតូឌុប) រស់នៅភូមិពុទ្ធសាំ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿង អាវុធខ្លី០១ដើម ម៉ាកCZ2075RAM បង់០១ គ្រាប់ចំនួន១០គ្រាប់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានប្រគល់ជូន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង