ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និស្សិតស្ម័គ្រចិត្តខ្មែរទាំងអស់តាមរយះអង្គកាCYA នឹងទទួលបានបទពិសោធន៍ ការពង្រឹងជំនឿចិត្ត ចំណេះដឹងផ្នែកភាសានិងធ្វើអោយខ្លួនឯងជាមនុស្សរឹងមាំ

114
ភ្នំពេញ៖ និស្សិតស្ម័គ្រចិត្តខ្មែរទាំងអស់ តាមរយះអង្គកាអង្គការសកម្មភាពយុវជនកម្ពុជា( CYA ) នឹងទទួលបានបទពិសោធន៍ ការពង្រឹងជំនឿ ជឿចិត្តលើខ្លួនឯង ការទទួលបានចំណេះដឹងផ្នែកភាសារបរទេសផ្សេងៗជុំវិញពិភពលោក ដោយពួកគាត់ អាចរៀនសូត្រពីគ្នាទៅវិញទៅមកទាំងចំណេះដឹង និងវប្បធម៌ តាមរយៈការនិយាយភាសារបរទេសជាប្រចាំជាមួយចម្រុះជាតិ
សាសន៍ ហើយពួកគាត់នឹងធ្វើអោយខ្លួនឯង ជាមនុស្សដែររឹងមាំ។
  នេះបើតាមការបញ្ជាក់របស់លោក ស៊ន សុផាត ប្រធានអង្គការសកម្មភាពយុវជនកម្ពុជា( CYA )ក្នុង
វេទិកាស្ម័គ្រចិត្តអន្តរជាតិ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ធ្នូ ២០១៨នេះ នៅមហាវិទ្យាល័យZAMAN ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមាននិស្សិតមកពីមហាវិទ្យាល័យនានាប្រមាណជិត៣០០នាក់។
   លោក ស៊ន សុផាត បានមានប្រសាសន៍អោយដឹងថា  វេទិកាស្ម័គ្រចិត្តអន្តរជាតិនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្តល់ព័ត៌មានដល់យុវជនពិសេសនិស្សិតខ្មែរទាំងអស់ ដែលចាប់អារម្មណ៍ទៅលើការងារស្ម័គ្រចិត្តទាំងក្នុងនិងក្រៅប្រទេស ពួកគាត់អាច ចូលរួមបានដោយការស្ម័គ្រចិត្ត ។ CYAមានការងារស្ម័គ្រចិត្តច្រើន មានទាំងក្នុងនិងក្រៅប្រទេស ហើយរៀងរាល់ឆ្នាំយើងតែងបានបញ្ជូននិស្សិតស្ម័គ្រទៅក្រៅប្រទេសរហូត ។ដោយឡែកឆ្នាំនេះតាមរយះអង្គការសកម្មភាពយុវជនកម្ពុជា( CYA )យើងបានបញ្ជូននិស្សិតស្ម័គ្ររបស់យើងបានចំនួនជាង៧០នាក់ ទៅក្រៅប្រទេស ដូចជាប្រទេសជប៉ុន  ចិន ហុងកុង តៃវ៉ាន់ ឥណ្តូនេស៊ីន និងប្រទេសនៅតំបន់អុឺរុប ដូចជាបារាំង អាឡឺម៉ង់ អេស្តូនា។
   លោកបានបន្តថា នេះជាព័ត៌មានមួយ យើងចង់ចែករំលែកទៅយុវជនទាំងអស់ បើពួកគាត់ចាប់អារម្មណ៍លើការងារស្ម័គ្រចិត្តតាមបែបអន្តរជាតិ ដែលមានអ្នកស្ម័គ្រចិត្តចំរុះជាតិសាស្រ្តនេះ បើពួកគាត់ទំនេរពីការសិក្សា ពួកគាត់អាចចូលរួមជាមួយអង្គការសកម្មភាពយុវជនកម្ពុជា( CYA )បាន ដោយCYAជាអ្នកផ្តល់ឱកាសនិងលើកទឹកចិត្ត។
   ការងារស្ម័ក្រចិត្តតាមរយៈអង្គការសកម្មភាពយុវជនកម្ពុជា( CYA ) យុវជនឬនិស្សិតដែលស្ម័ក្រចិត្ត
នឹងទទួលបានបទពិសោធន៍ជាច្រើន ដូចជាការពង្រឹងជំនឿចិត្តលើខ្លួនឯង ទទួលបានចំណេះដឹងផ្នែកភាសារបរទេសផ្សេងជុំវិញពិភពលោក ពោលគឺពួកគាត់អាចរៀនសូត្រពីគ្នាទៅវិញទៅមកទាំងចំណេះដឹង និងវប្បធម៌ ដោយការនិយាយភាសារបរទេសជាប្រចាំ ហើយពួកគាត់នឹងក្លាយខ្លួនជាមនុស្សដែររឹងមាំ ៕
អត្ថបទដែលជាប់ទាក់ទង