ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅជួសជុលស្ថាបនាផ្លូវសម្រាប់ប្រើប្រាស់

100


ភ្នំពេញៈនៅរសៀលថ្ងៃទី០២ខែធ្នូឆ្នាំ២០១៨នេះលោកសាន់ ប៊ុនណា ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅ ខណ្ឌច្បារអំពៅបានចុះពិនិត្យសកម្មភាព នៃការជួសជុលស្ថាបនាផ្លូវមួយខ្សែ ដែលរងការខូចខាតជាអន្លើៗ ដោយជង្ហុកសម្បុកមាន់ដែលមានទឹកដក់ បង្កការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនទូទៅ ពេលធ្វើដំណើរចេញចូលមកកាន់ ទីផ្សារបន្លែច្បារអំពៅដើម្បីរកទិញទំនិញឬ របស់របរប្រើប្រាស់ផ្សេងៗឯទៀត ទៅតាមតម្រូវការពួកគាត់ផងដែរ។ លោកប្រធានគណៈ កម្មការគ្រប់គ្រងផ្សារ បន្លែច្បារអំពៅអោយដឹងទៀតថា នារសៀលថ្ងៃនេះ កម្លាំងយើងបានធ្វើការចាក់សាបជាបេតុងនៅកំណាត់ផ្លូវ លេខ367 អោយបានស្អាតល្អឡើងវិញដើម្បី សម្រួលដល់ការធ្វើដំណើររបស់ ប្រជាជន និងអតិថិជននៃផ្សារបន្លែច្បារអំពៅ ហើយសកម្មភាពនេះគឺរួមគ្នា ដើម្បីអនាម័យបរិស្ថាន ក្នុងបរិវេណផ្សាររបស់យើងផងដែរ អោយមានផាសុកភាព។

គួរបញ្ជាក់ផងដែរថានៅបរិវេណផ្សារបន្លែច្បារអំពៅ ក្រោមការគ្រប់គ្រងពី សំណាក់លោកសាន់ ប៊ុនណាជាប្រធានផ្សារ ដោយមានការគិតគូរខ្ពស់ ទៅលើសណ្ដាប់ធ្នាប់របៀបរៀបរយ រក្សាការពារសន្តិសុខ ទប់ស្កាត់រាល់បទល្មើសនានា ហើយលើសពីនេះទៀតនោះ ដោយធ្វើការកែលម្អរនូវ ហេដ្ឋារចនាសម្ពន័្ធនានា ដូចជារៀបចំដាក់បនរព័ន្ធលូ ស្ដារលូ អណ្ដូងលូជួសជុលស្ថាបនា ផ្លូវគ្រប់ច្រកចេញចូលផ្សារ ដាក់អំពូលបំភ្លឺផ្លូវពេលយប់ នៅជុំវិញនិងចុះបាញ់ទឹកលាង សម្អាតធ្វើអនាម័យជាប្រចាំ ដើម្បីអោយផ្សារបន្លែច្បារអំពៅ មានអនាម័យបរិស្ថានល្អ ប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង