ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន ជនសង្ស័យ ៤នាក់ និង ដកហូតបាន ក្រាមសថ្លាចំនួន ៨៦ កញ្ចប់នៅប្រឡាយស្ទឹងមានជ័យ

82
ភ្នំពេញ៖ កម្លាំង អាវុធហត្ថ ខណ្ឌមានជ័យ បានចេញល្បាត ក្នុងភូមិសាស្ត្រ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ (ពាក់ព័ន្ធនិងគ្រឿងញៀន) កាលពីវេលាម៉ោង៩និង១៥នាទី ថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅចំនុច ប្រឡាយស្ទឹងមានជ័យ ក្រុមទី២ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
  ជនសង្ស័យទី១ ឈ្មោះ ទួន ភារៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ (មុខសញ្ញាចែកចាយ) ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
ឈ្មោះយៀន ហួរ  ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ (មុខសញ្ញាចែកចាយ) ស្នាក់នៅ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ម៉ែន រស្មីបញ្ញ ហៅម៉ូវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ហេង គិរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅម្ដុំផ្លូវម៉ៃដា ខណ្ឌសែនសុខ។
 ដកហូតវត្ថុតាង :ក្រាមសថ្លាចំនួន ៨៦ កញ្ចប់ ទូរស័ព្ទ ចំនួន០២គ្រឿង បច្ចុប្បន្ន; ជនសង្ស័យនិងវត្ថុតាង ត្រូវបាន បញ្ជូនទៅ ការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្ត៕
អត្ថបទដែលជាប់ទាក់ទង