ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងអាម៉េរិក វាយប្រហារយោធាស៊ីរី ជាមួយកាំជ្រួចមីស៊ីល នៅអាល់បាឌីយ៉ា

110


វេបសាយ en.muraselon.com កាលពីថ្ងៃអាទិត្យ បានផ្សាយថា កងកម្លាំងអាម៉េរិក ដែលឈរជើងនៅមូលដ្ឋានយោធាអាល់តាន់អាហ្វ បានទម្លាក់គ្រាប់បែក ទៅលើទីតាំងកងទ័ពស៊ីរី នៅក្នុងបន្ទាយយោធារដ្ឋាភិបាល នៃវាលខ្សាច់អាល់បាឌីយ៉ា។

ប្រភពយោធា បានប្រកាសកាលពីប៉ុន្មាននាទីមុនថា កងកម្លាំងអាម៉េរិក បានបាញ់មីស៊ីល 14 នៅលើទីតាំងកងទ័ពរបស់រដ្ឋាភិបាល ដែលមានទីតាំង ស្ថិតនៅជិតតំបន់អាល់ស៊ូកណា នៅប៉ែកខាងកើតប៉ាលម៉ៃរ៉ា។

ប្រភពបានបដិសេធថា គ្មានការខាតបង់របស់មនុស្ស ក្នុងចំណោមទាហាន ដែលរងរបួសនោះទេ។
អាល់តាអានហ្វ ត្រូវបានគេស្គាល់ថា ជាតំបន់ “55 គីឡូម៉ែត្រ” ដែលអ្នកប្រយុទ្ធស៊ីរី រាប់រយនាក់កំពុងប្រតិបត្តិការ នៅទីនោះ ដែលត្រូវបានគាំទ្រ ដោយសហរដ្ឋអាម៉េរិក ដែលទទួលបានការបណ្តុះបណ្តាល ដោយទីប្រឹក្សាយោធា។

“អាល់តាន់ហ្វ” ស្ថិតនៅលើផ្លូវដាម៉ាកាស – បាកដាដ នៅតាមព្រំដែន ជាមួយប្រទេសអ៊ីរ៉ាក់ និងមិនឆ្ងាយពីព្រំដែនហ្ស៊កដានីទេ ខណៈដែលក្រុងវ៉ាស៊ីនតោន ផ្តល់ភាពត្រឹមត្រូវ ដល់វត្តមានរបស់ខ្លួន នៅក្នុងតំបន់អាល់តាន់ហ្វ ដោយសារតែការប្រយុទ្ធនឹង “អាល់ដាអាស” ឬ “ISIS” ។

គួរកត់សម្គាល់ថា តំបន់ភាគខាងត្បូង នៃប្រទេសស៊ីរី បានធ្វើជាសាក្សីនៅក្នុងអំឡុងពីរថ្ងៃកន្លងមកនេះ ដែលជាការឈ្លានពាន របស់អ៊ីស្រាអែល ដែលនៅក្នុងនោះ ការការពារផ្លូវអាកាសស៊ីរី បានស្ទាក់ចាប់គ្រាប់មីស៊ីលទាំងអស់ ហើយបានបំផ្លាញពួកគេទាំងស្រុង។


ផែនទីបង្ហាញតំបន់កងទ័ពស៊ីរី “នៅក្នុងរង្វង់” ដែលត្រូវបានវាយប្រហារ។

អត្ថបទដែលជាប់ទាក់ទង