ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយ​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ បុរស​ជាប្តី រត់ទៅ​ចងក​ សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក​

106


​កណ្ដាល​៖​ បុរសជាប្តី ក្រោយពីមាន​ទំនាស់​ពាក្យ​សម្ដី ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ​រឿង​ប​ន្ដិ​ត​បន្តួច បាន​សម្រេចចិត្ដ​ចងក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ទឹក​ ដែលករណី​​នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង ​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​ ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិ​វាល​ធំ​ ឃុំ​ពាម​ឧកញ៉ា​អុង​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​។​

​មន្ដ្រី​នគរបាល​ផ្នែក​កោសល្យ​វិ​ច្ច័​យ​ស្រុក​ល្វាឯម ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្លាប់​មានឈ្មោះ​ រឿ​ន​ វិ​ន​​ អាយុ​២៥​ឆ្នាំ​​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​វាល​ធំ​ ឃុំ​ពាម​ឧកញ៉ា​អុង​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ ។​

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ រី​ មុំ​ ភេទ​ស្រី​ ត្រូវជា​បងជីដូនមួយ ​បុរសដែលធ្វើអត្តឃាត ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៨​ គាត់ ​មានការ​ឈ្លោះ​ ប្រកែក​ពាក្យ​សម្តី​គ្នា​ជាមួយ​ប្រពន្ធ​ប​ន្ដិ​ត​បន្តួច​ តែ​ពុំ​មាន​បង្ក​បញ្ហា​អ្វី​ទេ​ធ្ងន់ធ្ងរ​ទេ​។​ ក្រោយមក​ប្រពន្ធ​របស់​គាត់ ​ក៏​បាន​ចេញពីផ្ទះ​ទៅ​ផ្ទះ​ម្តាយ​របស់​ខ្លួន​។​ លុះ​មក​ដល់​ម៉ោង​៧​យប់​ ឈ្មោះ​ រី​ មុំ​ បាន​ត្រឡប់​មក​ពី​បុណ្យ​គេ​នៅ​ក្នុងភូមិ​វិញ​ បានឃើញ​តែ​កូនប្រុស​របស់​គាត់ ​ដេក​លើ​គ្រែ​ ដោយ​ពុំ​ឃើញ​អត្តឃាតជននោះ​ទេ​។ ភ្លាម​នោះ​ឈ្មោះ​ រី​ មុំ​ បាន​ទូរស័ព្ទ ​ទៅ​ប្រពន្ធ​ ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ ក្រោយមក​ប្រពន្ធ​​ក៏​បាន​មក​ដល់​ផ្ទះ​ ហើយ​ដើរ​រក​ប្តី​ ដោយ​ដើរ​ដល់​មុខ​បន្ទប់ទឹក​ ឃើញ​ស្បែកជើង​ប្តីនៅ​ពីមុខ​ទ្វារ​។ ភ្លាម​នោះ​ប្រពន្ធ​ ​ក៏​ច្រាន​ទ្វារ​ចូល​ ស្រាប់តែ​ឃើញ​ប្តី ​​ចងក​នៅ​ក្នុង​បន្ទប់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​ ក៏​ស្រែក​ឆោឡោផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ធ្វើការ​ពិនិត្យ​ ។​

​ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ ​បាន​ទទួល​ព័ត៌មាន​ ភ្លាម​នោះ ​ក៏​ចុះ​មក​ធ្វើការ​ពិនិត្យ​សាកសព​ រួច​បញ្ជាក់​ថា​ បុរសជាប្តី ​ពិតជា​ស្លាប់​ដោយសារ​ចងក​ សម្លាប់​ខ្លួន​ប្រាកដ​មែន​ ពុំ​មាន​ជាប់​ពាក់ព័ន្ធ ​ទៅ​នឹង​បទល្មើស​អ្វី​ផ្សេង​ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង