ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តសាំយ៉ុង រអិលធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យព្រូរយន្តស្លាប់ម្នាក់ និងអ្នករួមដំណើរ ៥នាក់ រងរបួសស្រាល

65


ខេត្តព្រៃវែង ៖ រថយន្តសាំយ៉ុងមួយគ្រឿង បើកដោយខ្វះការប្រុងប្រយ័ត្ន រអិលធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យព្រូរថយន្តស្លាប់ម្នាក់ និងអ្នករួមដំណើរ ៥នាក់ រងរបួសស្រាល នៅថ្ងៃទី២​ ខែធ្នូ ឆ្នាំ ២០៩១៨ វេលាម៉ោង១២ និង២០ នាទីថ្ងៃត្រង់ លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៦៣-៦៤ នៅចំណុចភូមិត្នោត ឃំុរកា ស្រុកពារាំង ខេត្តព្រៃវែង។

រថយន្តដឹកអ្នកដំណើរ ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌សំបកឪឡក ពាក់ស្លាកលេខ ភ្នំពេញ 2A 1116 បើកបរដោយ
ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ ភ្នំពេញ ធ្វើដំណើពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ រថយន្តបែកកង់ក្រោយ រអិលធ្លាក់ពីលើផ្លូវ ចូលក្នុងប្រឡាយទឹកជាប់ចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ព្រូរថយន្ត ១នាក់ ឈ្មោះ ប៉ូយ ផូយ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិ អង្គរបាន៦ ឃំុ អង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែកអ្នកបើកបរ និងអ្នករួមដំណើរ សរុប ៥នាក់ រងរបួសស្រាល ។

រីឯអ្នកបើកបរ សមត្ថកិច្ចបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពារាំង និងរថយន្តត្រូវស្ទូចយកទៅរក្សាទុក៕

អត្ថបទដែលជាប់ទាក់ទង