រថយន្តបុកបន្តគ្នា៣គ្រឿងឆេះជាអណ្ដាតភ្លេីងយ៉ាងសន្ធោសន្ធៅ នៅមហាវិថីសុីជីនពីង ក្នុងឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង
កណ្ដាល៖រថយន្តបុកបន្តគ្នា៣គ្រឿងស្រាប់តែឆេះជាអណ្ដាតភ្លេីងយ៉ាងសន្ធោសន្ធៅ នៅមហាវិថីសុីជីនពីង ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល វេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕