ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងឆ្នាំសកលឆ្នាំនេះ រដ្ឋបាលរាជធានីនឹងធ្វើឡើងនៅវិមានឈ្នះ ឈ្នះ ដោយមានការប្រគំតន្ត្រីសម័យខ្នាតធំ ស្តង់តាំងពីព័ណ៌ផលិតផល និងការសម្តែងសិល្បៈបុរាណខ្មែរ សម័យ ជាច្រើនប្រភេទ

835
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិនិងគណៈកម្មាធិការអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំប្រារព្វពិធីឆ្លងឆ្នាំសកល២០១៨ឈានចូល២០១៩ដែល កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃច័ន្ទទី៣១ធ្នូ២០១៨ នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍លីយ៉ុង ផាត់មហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ដោយមានការរៀបចំប្រគំតន្ត្រីសម័យខ្នាតធំ អមដោយដាក់ស្តង់តាំងពីព័ណ៌ផលិតផល ការសម្តែងសិល្បៈបុរាណខ្មែរ សម័យ ជាច្រើនប្រភេទ។
   នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានអត្តន័យដូចខាងក្រោមនេះ៖

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សម្តេចបទ្រង់ឯកឧត្តមលោកជំទាវ អ្នកឧកញ្ញា លោក លោកស្រីនិងបងប្អូនប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថា  ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ តែងតែប្រារព្វវិធីឆ្លងឆ្នាំសាលកនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។ ដោយឡែកឆ្នាំនេះគឺជាខួបលើកទី២០នៃការបញ្ចប់សង្គ្រាមនៅកម្ពុជានិងការអនុវត្តប្រកបដោយជោគជ័យ នយោបានឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិនិងគណៈកម្មាធិការអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំប្រារព្វពិធីឆ្លងឆ្នាំសកល២០១៨ឈានចូល២០១៩ដែលនឹងប្រព្រឹត្តទៅនាថ្ងៃច័ន្ទទី៣១ធ្នូ២០១៨ នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍លីយ៉ុង ផាត់មហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ  ដោយមានការរៀបចំប្រគំតន្ត្រីសម័យខ្នាតធំ អមដោយដាក់ស្តង់តាំងពីព័ណ៌ផលិតផល ការសម្តែងសិល្បៈបុរាណខ្មែរ សម័យ ជាច្រើនប្រភេទ។

   ដើម្បីញុំាងអោយបរិយាកាសក្នុងពិធីឆ្លងឆ្នាំសកល២០១៨ នេះប្រព្រឹត្តទៅប្រកបដោយមហាឡារិក អធិកអធម និងសប្បាយរីករាយ រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញសម្តេចបទ្រង់ឯកឧត្តមលោកជំទាវ អ្នកឧកញ្ញា លោក លោកស្រីនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមពិធីឆ្លងឆ្នាំសកលនៅបរិវេណឈ្នះ ឈ្នះអោយបានច្រើនកុះករ៕
អត្ថបទដែលជាប់ទាក់ទង