ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​ ឡាវ​ វៀតណាម​ រួមគ្នាប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​

60


​វៀង​ចន្ទ​ន៍៖​ កម្ពុជា​ ឡាវ​ វៀតណាម​ បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ត្រីភាគី​ទ្វេភាគី​លើក​ទី​១៧​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ខែធ្នូ​ ឆ្នាំ​២០១៨​ ក្រោម​អធិបតី​លោក ឧត្តមសេនីយ៍​បណ្ឌិត​ សុំ​វ៉ាង​ ថាំ​ម៉ា​សិទ្ធិ​ អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ និង​ជា​ស្នងការ​ត្រួតពិនិត្យ​ និង​គ្រប់គ្រង​គ្រឿងញៀន​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កម្ពុជា​ និង​ភាគី​វៀតណាម​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ឯក​ឡេ​ គុយ​វឿ​ង​ អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​កិច្ចប្រជុំ​នេះ​ដែរ​ រៀបចំ​ឡើង​ដើម្បី​ត្រួតពិនិត្យ​លើ​ការ​អនុ​វ​តាម​កំណត់ហេតុ​នៃ​កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ត្រីភាគី​ទ្វេភាគី​ កម្ពុជា​ ឡាវ​ វៀតណាម​ លើក​ទី​១៦​ ដែល​បាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ យើង​ក៏​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ផែនការ​គោលដៅ​របស់​អាស៊ាន​ ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​(​ឆ្នាំ​២០១៦​ ២០២៥)​និង​បង្ហាញ​ពី​ច្ឆ​ន្ទៈ​នយោបាយ​ដ៏​រឹង​មាំ​ក្នុង​ចំណោម​ប្រទេស​យើង​ទាំង​បី​ឆ្លើយ​តប​ទៅ​នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ការ​ប្រើ​បំពាន​គ្រឿងញៀន​និង​សារធាតុ​គីមី​ផ្សំ​ដោយ​ឯកភាព​គ្នា​ក្នុង​ការ​ធ្វើ​សហប្រតិបត្តិការ​ក្រប​ខណ្ឌ​ទ្វេភាគី​និង​ពហុភាគី​ទាំង​នៅ​ក្នុង​តំបន់​និង​អង្គការ​អន្តរជាតិ​ជា​បិ​សេស​កិច្ច​សហប្រតិបត្តិការ​នៅ​តាម​បណ្តោយ​ព្រំដែន​ នៃ​ប្រទេស​យើង​ទាំង​បី​ពង្រឹងគុណភាព​ និង​ប្រសិទ្ធភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ឆ្លងកាត់​ព្រំដែន​។​

​កិច្ចប្រជុំ​ក៏​បាន​សង្កត់ធ្ងន់​ពី​តម្រូវការ​នៃ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ដើម្បី​អនុវត្ត​អនុស្សារ​ណ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​១៩៩៣​ ដើម្បី​អនុវត្តន៍​ផែនការ​សកម្មភាព​អនុ​តំបន់​ទី​១០​ ដែល​បាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ និង​រដ្ឋមន្ត្រី​ដែល​យើង​ជា​ប្រទេស​សមាជិក​ហត្ថលេខី​នៃ​កិច្ចប្រជុំ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រៀបចំ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ខែឧសភា​ ឆ្នាំ​២០១៧​ ដែល​សង្កត់ធ្ងន់​ទៅ​លើ​បញ្ហា​គ្រឿងញៀន​និង​សុខភាព​ កិច្ច​សហប្រតិបត្តិការ​វិធានការ​ច្បាប់​តាម​វិស័យ​តុលាការ​ និង​ការ​អភិ​ វឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​។​

​សូម​បញ្ចា​ក់ថា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ត្រីភាគី​ទ្វេភាគី​កម្ពុជា​ ឡាវ​ វៀតណាម​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​លើក​ទី​១៨​ នឹង​រៀបចំ​នៅ​ប្រទេស​វៀតណាម​នា​ឆ្នាំ​២០១៩​ ៕

អត្ថបទដែលជាប់ទាក់ទង