ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជ្រើសរើសអង្គរក្ស ជាង២០០នាក់ សម្រាប់បំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្ស

140

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការជ្រើសរើសក្របខ័ណ្ឌថ្មី សម្រាប់បំពេញឲ្យបញ្ជាការដ្ឋានអង្គរក្ស ។

យោងតាមសេចក្តីសម្រេច អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសក្របខ័ណ្ឌថ្មីចំនួន ២០៩នាក់ សម្រាប់បំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋាន។ សម្តេចតេជោ ក៏បានណែនាំដល់រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្រ្តី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តន៍សេចក្តីសម្រេចនេះ៕


អត្ថបទដែលជាប់ទាក់ទង