ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រង្វង់​មូល​ស្រអែម​ ស្ថិត​នៅ​ទី​ប្រជុំជន​ឃុំស្រអែម​ ស្រុកជាំក្សាន្ត​ គ្រោងនឹងធ្វើពិធីក្រុងពាលី​ បញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ធ្នូខាងមុខនេះ

2,871
ខេត្ត​ព្រះ​វិហារ​ ៖ រង្វង់​មូល​ស្រអែម​ ស្ថិត​នៅ​ទី​ប្រជុំជន​ឃុំស្រអែម​ ស្រុកជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ គ្រោងនឹងធ្វើពិធីក្រុងពាលី​ បញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ធ្នូ ឆ្នាំ២០១៨នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ លោក​ ទេសរដ្ឋមន្រ្តី​ មាស​ សុភា​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះជួយខេត្តព្រះវិហារ​ និងលោក​ អ៊ុន​ ចាន់ដា​ ​អភិបាលខេត្ត​ព្រះ​វិហារ​។​
   លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងនៅថ្ងៃ​ទី​០៨ ធ្នូ ២០១៨នេះថា ​ គម្រោង​ប្លង់​រង្វង់​មូល​ស្រអែម​ ស្ថិត​នៅ​ទី​ប្រជុំជន​ឃុំស្រអែម​ ស្រុកជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ គ្រោងនឹងធ្វើពិធីក្រុងពាលី​ បញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ធ្នូ ២០១៨​ វេលាម៉ោង​ ៣​ រសៀល​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ លោក​ ទេសរដ្ឋមន្រ្តី​ មាស​ សុភា​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះជួយខេត្តព្រះវិហារ​ និងលោក​ អ៊ុន​ ចាន់ដា​ ​អភិបាលខេត្ត​ព្រះ​វិហារ​។​
   លោកបញ្ជាក់ថា នេះជា​សមិទ្ធផល​ថ្មី​មួយទៀតរបស់​ខេត្ត​ព្រះ​វិហារ​ បន្ទាប់ពី​ផ្លូវភ្លោះ​ និង​ បុស្បុក​លោកតា​សួង​​ ដែលមាន​ លោក​  អ៊ុន​ ចាន់ដា​ ជាអភិបាលខេត្ត​។
   សម្រាប់កម្មវិធីក្រុងពាលី​ បញ្ចុះបឋមសិលាសាងសង់រង្វង់​មូល​ស្រអែម​ ខាងលើ លោកបានសូមបងប្អូនប្រជាពលរដ្ឋ​ មន្ត្រី​រាជការ​ទាំងអស់​ ចូលរួមក្នុងកម្មវិធីនេះ​ និងអាចចូលរួម​មានមតិយោបល់កែតម្រូវអោយបានគ្រប់ៗគ្នា៕
អត្ថបទដែលជាប់ទាក់ទង