ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លើសង្វៀនទាំង២របស់អាស៊ីអាគ្នេយ៍សម្រាប់ថ្ងៃអាទិត្យ

103


​ភ្នំពេញ:សម្រាប់សង្វៀនទាំង២របស់អាស៊ីអាគ្នេយ៍នាថ្ងៃទី៩ធ្នូនេះមានការប្រកួតជាមួយអ្នកប្រដាល់បរទេសចំនួន៣គូ ។
​លើសង្វៀនBoostrong Fighter on Fire នាពេលព្រឹកមានការប្រកួតតែមួយគូប៉ុណ្ណោះគឺអ្នកប្រដាល់ឌុន
រដ្ឋាក្លិបអេភូថងកីឡាប្រកួតជាមួយអ្នកប្រដាល់ជនជាតិអ៊ីរ៉ង់ឈ្មោះអាប៊ូល ហ្វាសល៍(Abolfazl)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

​អ្នកប្រដាល់រូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរបាន២-៣ដងហើយគេមិនមែនជាអ្នកប្រដាល់ដែលងាយស្រួល
ស្រួលបង្ក្រាបនោះទេគេមានកណ្ដាប់ដៃធ្ងន់ និងកម្លាំងអស្ចារ្យណាស់ ។អ្នកប្រដាល់រូបនេះអាចប្រើកែង និងជង្គង់បាន
តែជើងក្រោមរបស់គេមិនសូវជាមាំឡើយ ។គេមានប្រវត្តិប្រកួតចំនួន១៥ដង ឈ្នះ១២ដង និងចាញ់៣ដង ។
​ចំពោះឌុន រដ្ឋាវិញគេមិនមែនចាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងនោះទេការប្រកួតរបស់គេជាមួយអ្នក
ប្រដាល់បរទេសច្រើនតែជួបបរាជ័យ ។ រដ្ឋាមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៥ដង ចាញ់១៨ដង និងស្មើពិន្ទុចំនួន៥ដង ។ការប្រកួតមួយនេះមិនដឹងថានរណាមានឱកាសដណ្ដើមបានជ័យជំនះនោះឡើយ ។

​ចំពោះលើសង្វៀនWurkz នាពេលរសៀលវិញនោះអ្នកប្រដាល់កម្ពុជាសារឿន ចាន់ក្លិបតាព្រហ្មមានជ័យប្រ
កួតជាមួយអ្នកប្រដាល់ថៃយ៉ត សាវិច(Yorth Sawich)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
​យ៉ត សាវិចគេជាអ្នកប្រដាល់ខ្លាំងគ្រាន់បើនៅប្រទេសថៃគេក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរម្ដងម្កាលដែរ ។គេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៩ដង និងចាញ់៩ដង ។​ចំពោះសារឿន ចាន់វិញមួយរយៈនេះគេហាក់ដូចជាចាប់ផ្ដើមគ្រាន់បើឡើងវិញហើយ ។កែង ជង្គង់ កណ្ដាប់
ដៃជាអាវុធដែលគេប្រើបង្ក្រាបគូប្រកួតយ៉ាងមានប្រសិទ្ធិភាព ។ គេមានប្រវត្តិប្រកួតចំនួន៩៩ដង ឈ្នះ៧៩ដង ចាញ់១៨ដង និងស្មើពិន្ទុ២ដង ។ចាំមើលនរណាឈ្នះក្នុងការប្រកួតនេះ ?

​ចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែងប្រកួតជាមួយអ្នកប្រដាល់ថៃផាត សេឆៃ(Phat Senchhai)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម
​សំអាតជាអ្នកប្រដាល់ចិត្តធំមួយរូបដែលមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៥ដង ចាញ់១៥ដង ស្មើពិន្ទុ ២ដង ។ចំពោះយ៉ត សេនឆៃគេមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៥៣ដង ចាញ់១១ដង ។ការប្រកួតនេះសង្ឃឹមថាចាន់សំអាតឈ្នះទៅចុះ ។

អត្ថបទដែលជាប់ទាក់ទង