ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងស្រីវ័យ១៧ឆ្នាំ ជនជាតិនេប៉ាល់ បានបំបែក កំណត់ត្រា ពិភពលោក ដោយរាំអត់ឈប់១២៦ម៉ោង

105


ភ្នំពេញ៖ ក្មេងស្រី អាយុ ១៧ឆ្នាំឈ្មោះ Bandana Nepal ក្នុងប្រទេស នេប៉ាល់ត្រូវបានកត់ត្រា ក្នុងសៀវភៅកំណត់ត្រាពិភពលោក ដោយ សារតែនាងបានរាំក្បាច់ Marathon ផ្ទល់ខ្លួន យូបំផុតលើពិភពលោក ដោយនាងរាំរហូតដល់ ១២៦ម៉ោង អត់ឈប់ ដើម្បីបំបែកកំណត់ត្រាពិភពលោក ។
នាង Bandana បានរាំក្បាច់តាមបទចំរៀង នេប៉ាល់ នៅលើឆាក ចម្រៀង ក្នុងភោជនីយដ្ឋាន Big Foodland ក្នុងទីក្រុង Kathmandu ។ ក្រុមគ្រួសារ នាងនិងមិត្តភក្តិ ជាច្រើន បានទៅគាំទ្រ លើកទឹកចិត្តនាង ។
បើទោះបីនាង ត្រូវ រាំគ្រលែងខ្លួន ក្បាល (រាងកាយធ្វើចលនាអត់ឈប់)ជិតមួយសប្តាហ៍ មិនដេក មិនសម្រាក់ សូម្បីតែផឹកទឹកនិង ញាំបាយ ក៏ក្នុងសកម្មភាព កំពុងរាំនោះដែរ ។ នាង នៅតែ រក្សាចង្វាក់រាំ រហូត ក៏ដូចជាការញញឹម នៅលើឆាក ដើម្បីសម្រេច ការប្រឡងរបស់ខ្លួន។
ក្រោយការសម្តែង រាំ នាង Bandana មានអការហេវហត់ អស់កម្លាំង នឹងត្រូវ សម្រាប់ ដើម្បីពង្រឹងថាមពលរាងកាយ និងស្មារតី ។ នាងមិនអាចឆ្លើយតបជាមួយអ្នកសារព័ត៌មាន ប៉ុន្តែ នាងបានញញឹមជានិច្ច។
លោក Ram Nepal ឪពុករបស់នាង Bandana Nepal មានមោទនភាពពេលនិយាយពីកូនរបស់ខ្លួន ។ លោកបញ្ជាក់ថា «ខ្ញុំពិតជារីករាយពេលឃើញកូនបានសម្រេច នៅការសម្តែងរាំរបស់ខ្លួនដើម្បីបំបែកកំណត់ត្រា ។ កូន Bandana Nepal មិនត្រឹមតែ បញ្ចេញសម្ថភាព ផ្ទាល់ខ្លួន ថែមទាំងជួយផ្សព្វផ្សាយ កេត្តិយលប្រទេសជាតិ ឲ្យពិភពលោកបានដឹងទៀតផង ទាំងនោះជាមោទនភាព របស់យើងទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង