ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើបុណ្យផ្ការស្មីសាមគ្គីប្រមូលបច័្ចយកសាងរបង,កសាងហេដ្ឋារចនាសម្ពន័្ធក្នុងបរិវេណវិទ្យាល័យ

129


ភ្នំពេញៈលោកហៀង សុខេង នាយកវិទ្យាល័យច្បារអំពៅបានអោយដឹងថា នៅរសៀលថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨នេះគណៈកម្មការទ្រទ្រុងសាលា និង បុគ្គលឹកសិក្សានៃវិទ្យាល័យច្បារអំពៅទាំងអស់ ព្រមទាំងខាងអាជ្ញាធរដែនដី មាតាបីតាអាណាព្យាបាលសិស្សានុសិស្សគាត់ បានមូលមតិជាឯកច័្ឆនរួមសាមគ្គីគ្នាផ្ដួចផ្ដើមធ្វើបុណ្យ ផ្ការស្មីសាមគ្គីដើម្បីប្រម៉ែប្រមូលបច័្ចយយក មកកសាងធ្វើរបងបេតុងរឹងមាំនៅជុំវិញបរិវេណវិទ្យាល័យ និង កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុង បរិវេណវិទ្យាល័យច្បារអំពៅអោយបានល្អប្រសើរផងដែរ។
វិទ្យាល័យច្បារអំពៅដែលមានទីតាំងស្ថិតនៅ លើផ្ទៃដីទំហំជិត១០ហិកតា មានអគារសិក្សា១០អគារ មានលោកគ្រូ អ្នកគ្រូចំនួន២២៦រូប និង សិស្សានុសិស្ស៣៤៩៨នាក់។
វិទ្យាល័យច្បារអំពៅស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
លោកហៀង សុខេង នាយកវិទ្យាល័យច្បារអំពៅបានអោយដឹងថា ការប្រារព្ធធ្វើបុណ្យផ្ការស្មីសាមគ្គីនារសៀលថ្ងៃនេះ គឺប្រម៉ែប្រមូលបច័្ចយយកមកកសាង របងវិទ្យាល័យច្បារអំពៅដែលមានប្រវែងជាង១១២០ម៉ែត្រ។
លោកនាយកវិទ្យាល័យច្បារអំពៅបានលើកឡើងថា ដោយពិនិត្យមើលឃើញជាក់ស្ដែងនាបច្ចុប្បន្ននេះ របងវិទ្យាល័យមានការបាក់ខូចនិងនៅកន្លែងខ្លះទៀត ដោយមានការចាក់អាចម៍ដីលប់មកលើដែល ជាមូលហេតុធ្វើអោយមានការចេញចូលមក ក្នុងបរិវេណសាលារាប់ទាំងសត្វពាហនៈរបស់អ្នកស្រុកគាត់ លែងចោលហើយសត្វពាហនៈទាំងអស់នោះ ដើរចេញចូលមកស៊ីស្មៅនិងដេកជុះនោម ពាសពេញបរិវេណសាលាបង្កធ្វើអោយប៉ះពាល់បរិស្ថាន អនាម័យក្នុងសាលានិងមានការរំខានទៅ ដល់សិស្សានុសិស្សដែលកំពុងសិក្សារៀន សូត្រនៅតាមថ្នាក់រៀននិមួយៗផងដែរ ទើបគណៈគ្រប់គ្រងសាលាធ្វើបុណ្យផ្ការស្មីសាមគ្គីនេះ ឡើងដើម្បីយកបច័្ចយមកកសាងរបងបេតុង សាលាអោយរឹងមាំឡើងគឺដើម្បីសុវត្ថិភាពសាលានិងសោភ័ណ្ឌសាលាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង