ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិក​ធ្វើតេស្ត ប្រព័ន្ធបាញ់​កម្ទេច​មីស៊ីល ទទួលជោគជ័យ

95

 បើតាមការដក​ស្រង់ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាច​ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា
ទីភ្នាក់ងារអភិវឌ្ឍន៍ និងធ្វើតេស្តប្រព័ន្ធ​ការពារមីស៊ីល​អាមេរិក (MDA) បានប្រកាសនា​ថ្ងៃអង្គារ​សប្តាហ៍​​នេះថា ខ្លួនបាន​ទទួលជោគជ័យ​ក្នុងការសាកល្បង​ បាញ់កម្ទេច​គោលដៅជា​មីស៊ីលផ្លោង​រយៈ​ចម្ងាយ​មធ្យម​​មួយ​គ្រាប់​​។

​ការធ្វើ​តេស្តនេះ គឺជា​ការ​បង្ហាញពីសមត្ថភាព​នៃប្រព័ន្ធការពារ​មីស៊ីល Aegis ​ក្នុងការតាមដាន និងបាញ់ស្ទាក់​​គោលដៅជាមីស៊ីល​​ផ្លោងរយៈចម្ងាយ​​មធ្យម (IRBM) ​លើ​ទីអវកាស ដោយប្រើ​​ប្រាស់គ្រាប់​មីស៊ីល​ SM-3 ដែលបាញ់ចេញ​មូលដ្ឋាន អេជីអាហ្ស័រ (Aegis Ashore) នៅ​កោះហាវ៉ៃ៕

អត្ថបទដែលជាប់ទាក់ទង