បាតុភូតធម្មជាតិពីរ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ រហូត ដល់ថ្ងៃទី៣០មិថុនា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានព្យាករណ៍អាកាសធាតុ ពីបាតុភូតធម្មជាតិពីរ គឺខ្យល់មូសុងនិរតី និងជ្រងសម្ពាធទាប បាននិងកំពុងមានឥទ្ធិពលលើកម្ពុជា ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។
ក្រសួងធនធានទឹក បានបញ្ជាក់ថា បន្ទាប់ពីបានតាមដាន លើស្ថានភាពអាកាសធាតុរួចមកឃើញថា ខ្យល់មូសុង និរតី បាននិងកំពុងបង្កើនឥទ្ធិពលសារជាថ្មីឡើងវិញ មកលើតំបន់មាត់សមុទ្រ ។ ជ្រលងសម្ពាធទាប នៅលើផ្ទៃដី បាននិងកំពុងអូសបន្លាយ កាត់លើព្រះរាជាណាចក្រកម្ពុជា ។ យោងតាមការព្យាករណ៍ បាតុភូតធម្មជាតិទាំងពីរខាងលើនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើន នៅក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ដល់ទី៣០ ខែមិថុនាឆ្នាំ២០១៨។