ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលកម្ពុជា និងវៀតណាម រួមគ្នាបង្រ្កាបបទល្មើស នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តមណ្ឌលគិរី

334


មណ្ឌលគិរី៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ បើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនៅតាមតំបន់ព្រំដែន បានប្រព្រឹត្តទៅនៅផ្ទះសំណាក់ពេជ្រដា ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។

កិច្ចប្រជុំកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនៅតាមតំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី(កម្ពុជា) និងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ (វៀតណាម) ក្រោមអធិបតី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក វូ ហុងវាំង ស្នងការនគរបាលខេត្តដាក់ឡាក់ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីស្នងការរង លោកអធិការនគរបាលក្រុង និងលោកមេបញ្ជាការវរការពារព្រំដែន នៃប្រទេសទាំងពីរ។

កិច្ចប្រជុំខាងលើនេះ ភាគីទាំង២ បានផ្តោតយ៉ាងសំខាន់ដើម្បីធ្វើការប្តេជ្ញារួមគ្នា ទប់ស្កាត់រាល់បញ្ហាបទល្មើស ផ្សេងៗ ដែលកើតមាននៅតាមបន្ទាត់ព្រំដែនកម្ពុជា និងវៀតណាម ក្នុងខេត្តមណ្ឌលគិរី ឈានទៅរកការអភិវឌ្ឍន៍រីកចម្រើននៃ
ប្រទេសទាំងឲ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង