ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីទេសចរណ៍ ជំរុញរដ្ឋបាលរាជធានី-ខេត្ត និងគ្រប់ភាគីពាក់ព័ន្ធរួសរាន់ រៀបចំខ្លួន ចូលរួមតាំងពិព័រណ៍សមិទ្ធផល ក្នុងឱកាសពិធីសម្ពោធវិមានឈ្នះឈ្នះ

121


ភ្នំពេញ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានអនុគណៈកម្មការរៀបចំពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម សកម្មកីឡា និងពិធីឆ្លងឆ្នាំសកលឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំព្រឹត្តិការណ៍នោះ នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ហើយដោយបានអំពាវនាវ និងជំរុញដល់រដ្ឋបាលរាជធានី-ខេត្តនានា និងគ្រប់ភាគីពាក់ព័ន្ធរួសរាន់ ក្នុងការរៀបចំខ្លួនចូលរួមតាំងពិព័រណ៍សមិទ្ធផល ក្នុងឱកាសពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយឈ្នះ ឈ្នះ ឱ្យបានកាន់តែរហ័ស និងទាន់ពេលវេលា។

ពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយ ឈ្នះ ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។
នៅក្នុងកិច្ចប្រជុំនោះ លោក ថោង ខុន បានពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារនីមួយៗ ដូចជាស្ដង់ពិព័រណ៍សមិទ្ធផល ២០ឆ្នាំ របស់ក្រសួង-ស្ថាប័ន ពិព័រណ៍សមិទ្ធផល របស់រដ្ឋបាលរាជធានី-ខេត្តទាំង២៥ ពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ ការសម្តែង ទស្សនីយ ភាពសិល្បៈ ព្រឹត្តិការណ៍កីឡា និងពិធីឆ្លងឆ្នាំសកល ព្រមជាមួយនឹងការណែនាំអំពីការរៀបចំរាល់សកម្មភាព ពិព័រណ៍សិល្បៈ កីឡាឱ្យបានសម្បូរបែប និងប្រកបដោយភាពទាក់ទាញ ។

យោងតាមកិច្ចប្រជុំនោះបានបង្ហាញថា ស្តង់ពិព័រណ៍មានចំនួនសរុប ជាង ៥៦២ស្ដង់ មកពីក្រសួងស្ថាបនផ្សេងៗគ្នាចែកជាបួន តំបន់ A,B,C,D តំបន់ A និង B សម្រាប់ពិព័រណ៍សមិទ្ធផល ខណដែលតំបន់ C និង D គឺសម្រាប់ពិព័រណ៍ម្ហូបអាហារ (ភូមិម្ហូបឆ្ងាញ់)។ តំបន់ទាំង៤នេះ មានការចូលរួមពីគ្រប់ក្រសួង -ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងស្ដង់ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ និងការវិនិយោគរបស់ក្រុមហ៊ុននានា និងមានការចូលរួមពីប្រទេសជាមិត្តមួយចំនួនថែមទៀត។ ដោយឡែក ចំពោះពិព័រណ៍សមិទ្ធផលក្រសួង-ស្ថាប័នបានត្រៀមរួចរាល់ហើយ ហើយពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ វិនិយោគ ក្រុមការងារបានទទួលការចុះឈ្មោះជិតរួចរាល់ហើយ ។ ចំពោះព្រឹត្តិការណ៍ និងសកម្មភាពកីឡាមាន១២ប្រភេទកីឡាក៏បានត្រៀមរួចរាល់រួមទាំងកម្មវិធីឆ្លងឆ្នាំសកល ក៏បានត្រៀមរៀបចំរួចរាល់ ទាំងកម្មវិធីព្រឹត្តិការណ៍ឆ្លងឆ្នាំ ទាំងកម្មវិធីលៀងសាយភោជន៍។

លោក ថោង ខុន ក៏បានអំពាវនាវដល់អាជ្ញាធររាជធានី រួមទាំងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំកែលម្អ ការតាំងភ្លើងនៅតាមចំណុចសំខាន់ៗ ប្រកបដោយសោភ័ណភាព និងភាពទាក់ទាញបន្ថែមទៀត និងធ្វើប្រព័ន្ធផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ជាពិសេសតាមប្រព័ន្ធស្មាតហ្វូនជាដើម ដែលធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍សម្ពោធ វិមានឈ្នះឈ្នះកាន់តែល្បីរន្ទឺគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស។

ទន្ទឹមនោះ លោករដ្ឋមន្ត្រីក៏បានក្រើនរំលឹកគ្រប់ផ្នែក ក្នុងអនុគណៈកម្មការបន្តសហការគ្នា និងបន្តសហការជាមួយ អនុគណៈកម្មការដទៃឱ្យបានល្អ ដើម្បីជោគជ័យត្រចះត្រចង់ នៃពិធីបុណ្យដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ។

វិមាន​ ឈ្នះ ​ឈ្នះគឺ​ជា​សំណង់​និមិត្ត​រូប​តំណាង​ឲ្យ​វរៈភាព​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ដែល​សម្តេច​បាន​ហ៊ាន​លះ​បង់​ជីវិត​គ្រប់​បែប​យ៉ាង​ដើម្បី​បុព្វហេតុជាតិ​មាតុភូមិ​ទាំង​មូល ​ហើយ​មិន​តែប៉ុ​ណ្ណោះ​​​​​​វិមាន​ដ៏​ប្រវត្តិសាស្រ្ត​មួយ​នេះនឹ​ង​ក្លាយ​ ទៅ​ជា​មរតក​ជាតិ និង​សារមន្ទីរជាតិ​ដ៏​ធំ​សម្រាប់​កម្ពុជា​ និង​ជាង​នេះ​ទៅ​ទៀត​សំណង់​នេះ​ នឹង​ក្លាយ​ទៅ​ជា​និក្ខេបទ​សម្រាប់​នាយ​ទាហាន​សកម្ម​ជំនាន់​ក្រោយ​ផង​ដែរ​។

សំណង់​វិមាន ​ឈ្នះ​ឈ្នះ ​បាន​ចាប់​ផ្តើម​សាង​សង់​ឡើង​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ដោ​យទំ​ហំ​ដី៨​ហិចតា ​ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ​ខណ្ឌ​ជ្រោយ​ចង្វា ​រាជ​ធានី​ភ្នំពេញ។​ ថវិកា​ដែល​ចំណាយ​សាង​សង់នូវ​វិមា​ននេះ ​គឺ​ជា​ថវិ​កា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​ដោយ​ពុំ​ទាក់​ទង​នឹង​ថវិកា​របស់​រ​ដ្ឋ​នោះ​ឡើយ​។

វិមាននេះ​តំណាង​ឲ្យ​វីរ​ភាព​របស់​សមមិត្តហ៊ុន ​សែនដែ​លហ៊ា​ន​ប្រថុយជី​វិត​ ធ្វើដំ​ណើរ​ទៅ​កាន់​ប្រទេ​សវៀតណាម​ ដើម្បី​ស្នើសុំ​កម្លាំង​​ភាគី​វៀតណាម ជួយ​ផ្តួល​រំលំ​របប​ប្រល័យ​ជូព​សាសន៍​ប៉ុល​ ពត​។​ មួយ​វិញ​ទៀតការ​សាង​សង់​វិមាន ​ឈ្នះ​ឈ្នះ ​នេះ​គឺដើម្បី​រំលឹក​ដល់​គុណូបការៈ ​របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យ​កាល​ដែលបាន​លះ​បង់​ជីវិត​ ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ​ផង​ដែរ ​ហើយ​រួម​ទាំង​ជា​និម្មិត​រូប​នៃ​សុខ​សន្តិភាព​ដែល​កម្ពុជា ទទួល​បាន​ក្រោយ​ពី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ ដ៏​រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក ​និង​ក៏​ទុក​ជា​កេរ្តិ៍​មរតក​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ជា​ដើម​។

បើ​តាម​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧប​នាយក​រដ្ឋ​មន្រ្តី​ និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​នៃ​ការ​សម្ពោធ​វិមាន​ ឈ្នះ​ឈ្នះនេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ការ​សម្ពោធ​វិមាន​ ឈ្នះឈ្នះដែលនឹ​ង​ប្រព្រឹត្តិ​ទៅ​ចំនួន​បី​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃទី​២៩ដ​ល់​ថ្ងៃ​ទី​៣១ ​ខែ​ធ្នូ​ឆ្នាំ​២០១៨ខា​ងមុ​ខ​នេះ​ ប្រកប​ដោយ​ភាព​អធិកអធម្ម​បំផុត​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​កម្ពុជា ​ខណៈវិ​មាន​នេះ​ប្រៀប​បាន​ដូច​ជា​ជង្រុក​ដ៏​ធំ​មួយ ​សម្រាប់​ផ្ទុក​នៅ​ឯកសារ​សន្តិភាព​របស់​កម្ពុជា​ទាំង​មូល​នោះ​។

ដោយឡែក​សម្រាប់​រច​នា​បទថដែល​បាន​ឆ្លាក់​នៅ​ក្នុង​បរិវេណ​សំណង់​វិមាន​នេះ ​គឺ​ប្រក​បដោ​យ​អត្ថន័យជ្រាល​ជ្រៅ​បំផុត​ ដូច​ជាច​ម្លាក់​សត្វ​ដំរី នាគ​ ហង្ស​ គ្រុឌ តោ ​និង​សត្វ​ជា​ច្រើន​ទៀត​រាប់​រយ​ផ្ទាំង ​ហើយ​រូបសត្វ​ទាំង​នោះ ​គឺ​សុទ្ធ​តែ​តាំង​ដោយ​មាន​ស្លាប ​តំណាង​ឲ្យ​សត្វ​ទេព្យ​ដូច​រូប​ចម្លាក់​នៅ​ព័ទ្ធ​ជុំវិញ ​នៃ​ប្រាសាទ​សំបូរព្រៃគុក​​។

សូម​បញ្ជាក់​ផង​ដែរ​ថា ​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​បាន​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ ​ឈ្នះនៅដើម​ឆ្នាំ​ ១៩៩៦ ​រហូត​ដល់​ឆ្នាំ​ ១៩៩៨ ​បាន​រំលាយ​ចោល​រចនា​សម្ព័ន្ធ​យោធា​ខ្មែរ​ក្រហម​ និ​ង​ធ្វើ​សមាហរណ​កម្ម​ ពួក​គេម​ក​ក្នុង​សង្គម​ជាតិកម្ពុជា​។​ ក្រោយ​ពី​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ ​ឈ្នះនេះ​រាជ​រដ្ឋាភិបាល​ បាន​ដឹក​នាំ​ប្រទេស​ប្រកប​ដោយ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ប្រទេស​មាន​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​រហូត​ដល់​បច្ចុប្បន្ន​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង