ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសឥណ្ឌា សាកល្បងមីស៊ីលនុយក្លេអ៊ែរ ដោយជោគជ័យ

90


កាសែតឥណ្ឌា The Economic Times បានរាយការណ៍ ដោយដកស្រង់សម្តី របស់អង្គការស្រាវជ្រាវ និងអភិវឌ្ឍការពារជាតិឥណ្ឌាថា ឥណ្ឌាបានសាកល្បង កាលពីថ្ងៃអាទិត្យ នូវជោគជ័យមួយទៀត នៃមីស៊ីលនុយក្លេអ៊ែរ ដែលបំពាក់ដោយកាំជ្រួចមីស៊ីល Agni-IV របស់ខ្លួន ដែលមានទីតាំងនៅលើកោះអាប់ឌុលឡាម (Abdul Kalam) (DRDO) ។

ប្រភព DRDO បាននិយាយថា “មីស៊ីលទំនើបទាន់សម័យនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធអេកូទំនើប ដើម្បីផ្តល់នូវភាពជឿជាក់ខ្ពស់ និងភាពជាក់លាក់” ។

យោងតាមកាសែត The Economic Times បានឱ្យដឹងថា ការបាញ់បង្ហោះនាពេលបច្ចុប្បន្ននេះ បានក្លាយជាការបាញ់សាកល្បងមីស៊ីល ជោគជ័យ ទីប្រាំពីរ។

បច្ចុប្បន្នឥណ្ឌាមានមីស៊ីល Agni-I ជាមួយមីស៊ីល Agni-II Agni-III និង Agni-IV ដែលមានចាប់ពី 1.550 ទៅ 2.175 ម៉ាយល៍។ ក្រោយពីធ្វើតេស្ត កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងមានការវាយប្រហារដោយ Agni-V ដែលមានចម្ងាយជាង 3.100 គីឡូម៉ែត្រ។ Agni-VI ដែលមានចម្ងាយរហូតដល់ 6,200 ម៉ាយល៍ និងលទ្ធភាព នៃការបាញ់បង្ហោះ ពីនាវាមុជទឹកមួយ កំពុងស្ថិតនៅក្នុងការអភិវឌ្ឍ។

អត្ថបទដែលជាប់ទាក់ទង