ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា សុខ គង់ រកស៊ីដំបូងត្រឹមដើមទុនមាសមួយជី ប្រកបអាជីវកម្មផលិត កង់កៅស៊ូដើម្បីលក់

91

ភ្នំពេញ៖ លោកឧកញ៉ា សុខ គង់ ដែលជាអ្នកជោគជ័យក្នុងអាជីវកម្មរហូតក្លាយទៅជាអ្នកមាន ឬក៏អាចហៅបានថាជាសេដ្ឋីស្រុកខ្មែរ​ក៏​អា​​ចថាបាន។ លោកឧកញ៉ាជាម្ចាស់ក្រុមហ៊ុនប្រេងសូគីម៉ិច គ្រុប ជាម្ចាស់សណ្ឋាគារសុខាទល់មុខព្រះបរមរាជវាំងបច្ចុប្បន្ន ហើយ​ក៏​ជា​ម្ចា​ស់​ក្រុមហ៊ុនសំខាន់ផ្សេងៗទៀតដែរ។ តែអ្វីដែលគេនឹកស្មានមិនដល់នោះ ដំណើរជីវិតជោគជ័យនៃអាជីវ​កម្មរបស់លោក​ឧក​ញ៉ា​នេះ គឺផ្តើមចេញពីទុនមាសត្រឹមតែមួយជីប៉ុណ្ណោះ ដោយចាប់មុខរបបជាអ្នកផលិតកង់កៅស៊ូ។

ជាអ្នកមានកំណើតកើតជាអ្នកខេត្តព្រៃវែង លោកឧកញ៉ាបានភៀសខ្លួនជាមួយគ្រួសារ​ទៅប្រទេសវៀតណាមកំឡុង​ពេល​ស​ម័​យ​សង្គ្រាមស៊ីវិលនៅឆ្នាំ១៩៧៥ ដោយការរស់នៅវៀតណាមលោកឧកញ៉ាគ្រាន់តែជាអ្នកប្រកបរបរកសិកម្មប៉ុណ្ណោះ។ ក្រោ​យ​ពីរបបប៉ុលពតដួលរលំនៅឆ្នាំ១៩៧៩ លោកក៏បានត្រឡប់ប្រទេសកម្ពុជាវិញ ដែលមិនបានទៅនៅរស់នៅ​ខេត្តព្រៃវែង​នោះ​​ទេ ដោយមករស់នៅ និងធ្វើការរកស៊ីនៅភ្នំពេញ ដោយផ្តើមចេញពីរកស៊ីការផលិតកង់កៅ​ស៊ូដោយផ្តើមពីទុន​មាស​១​ជី​ប៉ុណ្ណោះ​។
លោកឧកញ៉ាក៏បានទៅរៀនពីមិត្តភក្តិម្នាក់នៅទួលគោកអំពីការផលិតកង់កៅស៊ូ ហើយក៏បាន​ចាប់​ផ្តើមបើកសិប្បកម្មផ​លិត​កង់​កៅ​ស៊ូ​ខ្លួនឯង ក៏ប៉ុន្តែក្រោយមកដោយសិប្បកម្មនេះគ្មានជំហររឹងមាំ លោកក៏បាន​បង្កើតក្រុមហ៊ុន​ប្រេង​សូគី​ម៉ិច​ឡើងហើយ​ក៏​ទទួ​ល​បានជោគជ័យជាហូរហែរ ហើយក៏បានបង្កើតនៅក្រុមហ៊ុនថ្មីៗបន្ថែមទៀត ដូចជាសណ្ឋាគារ​សុខាដ៏ប្រ​ណិ​ត​ជា​ដើ​ម​​។ លោកថាការជោគជ័យក្នុងអាជីវកម្ម គឺត្រូវក្លាហានដើម្បីសិក្សា ហើយធ្វើវាតែម្តង៕

អត្ថបទដែលជាប់ទាក់ទង