ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំផ្ទុះគ្រាប់បែកនៅក្បែរពីរ៉ាមីត នៅប្រទេសអេហ្ស៊ីប ស្លាប់ អ្នកទេសចរវៀតណាម ៣នាក់ និងមគ្គុទេសក៍ទេសចរណ៍ អេហ្សីប​ ១នាក់

109


អ្នកទេសចរវៀតណាម៣នាក់ និងមគ្គុទេសក៍ទេសចរណ៍ អេហ្សីប​ ១នាក់ បានស្លាប់ និង១១នាក់ផ្សេងទៀត រងរបួសធ្ងន់ ក្នុងករណីបំផ្ទុះគ្រាប់បែក ពេលពួកគេធ្វើដំណើរតាមរថយន្តក្រុង ទៅជិតប្រាសាទពីរ៉ាមីត នៅប្រទេសអេហ្ស៊ីប។

អាជ្ញាធរបញ្ជាក់ថា គ្រឿងផ្ទុះត្រូវបានគេបង្កប់នៅក្បែរជញ្ជាំង ហើយវាបានផ្ទុះ នៅពេលរថយន្តក្រុង
ទេសចរណ៍បើកចូលទៅក្បែរ។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងពីទំនួលខុសត្រូវរបស់ពួកគេ
ឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសអេហ្សីប Ahmed Hafez បានហៅការវាយប្រហារនោះថា
ជាសកម្មភាពភេរវកម្ម។

អត្ថបទដែលជាប់ទាក់ទង