ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះ​ C919 របស់ចិន បញ្ចប់ការធ្វើតេស្ត

79

(សៀងហៃ)៖ យន្ដហោះ​ដឹកអ្នក​ដំណើរ C919 ទី ៣ របស់ចិន​បានបញ្ចប់ការធ្វើតេស្ដហោះហើរ ជាលើកដំបូង​របស់ខ្លួនទាំងស្រុង​ហើយ បន្ទាប់ពីចុះចត​នៅរសៀលថ្ងៃសុក្រ​នេះ នៅឯអាកាសយានដ្ឋាន​អន្តរជាតិ សៀងហៃ ភូដុង (Shanghai Pudong)។ នេះបើតាម​ការចេញផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
យន្ដហោះដឹក​អ្នកដំណើរ C919 ជាផលិតផលនៅក្នុង​ស្រុក​របស់ចិនបានធ្វើការ​ហោះហើរ​នៅម៉ោង ១១៖០០នាទីព្រឹក និងបញ្ចាប់ការ ហោះហើរក្នុង​រយៈពេល ១ម៉ោង និង៣៨នាទីក្រោយមកទៀត។ ដោយឡែក បន្ទាប់ពីការធ្វើតេស្ដ​ហោះហើរនេះ C919 នឹងធ្វើការ​សាកល្បងហោះហើរ​នៅទីក្រុង ស៊ីអាន (Xi’an) ជាមួយការផ្ដោត​សំខាន់លើការ​គ្រប់គ្រង និងល្បឿន​ហោះហើរ​ជាដើម។

គួរបញ្ជាក់ថា យន្ដហោះ C919 ទី ១ បានធ្វើតេស្ដហោះហើរជា​កាលពី​ខែឧសភា និងទី ២ នៅខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ​ហើយ យន្ដហោះ C919 ០៣គ្រឿងប​ន្ថែមទៀត​កំពុងត្រូវបាន ផលិត និងត្រូវបានរំពឹងថា បញ្ចប់ការហោះហើរសាកល្បងនៅឆ្នាំ២០១៩។ យន្ដហោះ​ប្រភេទនេះ​អាចហោះបាន​ក្នុងចំងាយ ៤,០៧៥គីឡូម៉ែត្រ ព្រមទាំងមាន​​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹង​យន្ដហោះ Airbus 320 និង​ Boeing 737៕

អត្ថបទដែលជាប់ទាក់ទង