ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់​៥​នាក់​បាត់​ខ្លួន​៤​នាក់​ ដោយសារ​រអិល​បាក់​ដី​ នៅ​ប្រទេស​ហ្វី​លី​ពី​ន​

93

​ម៉ានីល​ ៖​ ទីភ្នាក់ងារ​ចិន​ស៊ិ​ន​ហួ​ចេញផ្សាយ​ នៅ​ថ្ងៃអាទិត្យ​ទី​៣០​ ខែធ្នូ​នេះ​បាន​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​៥​នាក់​ បាន​ស្លាប់​និង​៤​នាក់​ទៀត​ បាន​បាត់​ខ្លួន​ក្នុង​ការ​បាក់​ដី​ ចំនួន​ពីរ​ដែល​បង្ក​ឡើង​ ដោយ​ភ្លៀង​ធ្លាក់​រដូវវស្សា​ នៅ​ខេត្ត​ចំនួន​២​ នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​។​
​ហេតុការណ៍​ការ​បាក់​ដី​ ដែល​បណ្តាល​មក​ពី​សំពាធ​ នៃ​អាកាសធាតុ​ត្រូពិច​បាន​បង្ក​ ឱ្យ​មាន​មនុស្ស​៣​នាក់​នៅ​ Legazpi​ ជាទី​ក្រុង​មួយ​នៅ​ខេត្ត​ Albay​ ភាគ​ខាងត្បូង​ទីក្រុង​ម៉ានីល​ កប់​បាត់​ទៅ​ក្នុង​ដី​។​ អភិបាលក្រុង​ Legazpi​ City​ លោក​ Noel​ Rosal​ បាន​និយាយ​ថា​ក្មេង​ប្រុស​ អាយុ​៣​ឆ្នាំ​ម្នាក់​ក្មេ​ ង​ស្រី​អាយុ​២០​ឆ្នាំ​និង​បុរស​អាយុ​២៦​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ពេល​ដែល​ ផ្ទះ​របស់​ពួក​គេ​ នៅ​ក្នុងភូមិ​San​ Francisco​ត្រូវ​បាន​វាយប្រហារ​ ដោយ​ការ​បាក់​ដី​ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។​
​អ្នក​ទាំង​បី​នាក់​ បាន​រាយការណ៍​ថា​ បាន​រស់នៅ​ ក្នុងផ្ទះ​មួយ​ជាមួយ​ មនុស្ស​១០​នាក់​ផ្សេង​ទៀត​ នៅ​ពេល​ដែល​ការ​រអិល​បាក់​ដី​ បាន​កើតឡើង​ខណៈ​ដែល​ មនុស្ស​១០​នាក់​ ផ្សេង​ទៀត​បាន​រួច​រស់​ជីវិត​។​
​អ​ជ្ញា​ធរ​ទទួល​បន្ទុក​ បរិយាកាស​ភូមិសាស្ត្រ​ និង​តារាសាស្ត្រ​ហ្វី​លី​ពី​ន​ ក៏​ធ្លាប់​បាន​ព្រមាន​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​ ដែល​នាំ​មក​នូវ​សំពាធ​ត្រូពិច​ ដែល​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ ចេញ​ទៅ​ភាគ​ខាងជើង​ និង​ភាគ​កណ្តាល​ហ្វី​លី​ពី​ន​៕

អត្ថបទដែលជាប់ទាក់ទង