ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូហ្វតិន្នីសទើបតែបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋាន និងងាជ្ញាកណ្ដាល ថ្នាក់ជាតិលើកដំបូង

88


​ភ្នំពេញ:សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានបិទវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកម្រិតមូលដ្ឋាន និង អាជ្ញាកណ្ដាលថ្នាក់ជាតិរបស់ខ្លួន ជាលើកដំបូងនាព្រឹកថ្ងៃទី៣១ធ្នូ ។

​លោកជា សែនវិស្សុតដែលជាអគ្គលេខាធិការរបស់សហព័ន្ធ បានឲ្យដឹងថាវគ្គនេះបានចាប់ផ្ដើមពីថ្ងៃទី២៥ធ្នូ
មកម្ល៉េះដោយមានសិក្ខាកាមចំនួន៣៥រូប និង ឧទ្ទេសនាមដោយ គ្រូជនជាតិកូរេគឺលោកKim Kwon Chhung និងគ្រូ
ជនជាតិជប៉ុន Masato ។

​វគ្គនេះសិក្សាលម្អិតទៅលើបច្ចេកទេសមូលដ្ឋានរបស់កីឡាសូហ្វតិន្នីស ប្រវត្តិកីឡាសូហ្វតិន្នីស តួនាទីរបស់គ្រូក្នុងការបណ្ដុះបណ្ដាល ឧបនិស្ស័យក្មេងៗដើម្បីឲ្យគេចូលចិត្តលេងប្រភេទកីឡានេះ វិធីហ្វឹកហាត់កម្លាំងកាយសម្បទានិងបច្ចេកទេសជំនាញ ផែនការហ្វឹកហាត់ និង ស្វែងយល់ពីបទបញ្ជាប្រកួត ។

​លទ្ធផលនៃវគ្គសិក្សានេះសិក្ខាកាមចំនួន៥០ភាគរយ បានទទួលលទ្ធផលល្អ ៣៥ភាគរយបានទទួលលទ្ធផលមធ្យម និង ១៥ភាគរយបានទទួលលទ្ធផលក្រោមមធ្យម ។
​លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងប្រធានអង្គភាពកីឡានគរបាលជាតិ និង ជាអនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជាក់ថាវគ្គសិក្សានេះលោកបានបង្កើត ឲ្យមានបរិយាកាសសប្បាយរីករាយនៅក្នុងម៉ោងសិក្សា ដើម្បីឲ្យពួកគេមានចិត្តចង់ចូលរួមសិក្សានៅវគ្គក្រោយៗទៀត ។

លោកបន្តថាបរិយាកាសរីករាយនេះហើយដែលធ្វើឲ្យការសិក្សា បានទទួលលទ្ធផលល្អ ។ការសិក្សាមួយដែល
សិក្ខាកាមមានចរឹកធុញទ្រាន់នោះលទ្ធផលពិតជាមិនប្រសើរឡើយ ។
​សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះបើកឡើងក្រោម ថវិការបស់ក្រសួងអប់រំយុវជន និង កីឡាក្នុងកញ្ចប់
សម្រាប់បណ្ដុះបណ្ដាលប្រចាំឆ្នាំ ។

អត្ថបទដែលជាប់ទាក់ទង