ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧទ្ទាម​ស៊ី​រី​ នៅតែមានការទង្គិច​គ្នា​យ៉ាង​រប៉េះរប៉ោះ​

104

​ ឧទ្ទាម​ស៊ី​រី​ បាន​រីក​រាលដាល​នៅ​ភាព​ពាយព្យ​ប្រទេស​ ជា​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​រប៉េះរប៉ោះ​ នា​ពេល​ចុង​ក្រោយ​នេះ​ រវាង​គូប​ដិ​បក្ស​នឹង​គ្នា​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ Bashar​ al​ Assad​ ។​ ជម្លោះផ្ទៃក្នុង​ បាន​ញ៉ាំ​ញ៉ី​ក្រុមប្រឆាំង​ប្រដាប់​អាវុធ​ក្នុង​ប្រទេស​ស៊ី​រី​ យូរ​មក​ហើយ​ តាំងពី​មានការ​ប្រឆាំង​លោក​ Assad​ កើនឡើង​ ដោយ​បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ​២០១១​មក​ ។​ សង្គ្រាម​ដ៏​ជូរ​ចត់​ជា​ច្រើន​ បាន​ជួយ​ឱ្យ​ប្រធានាធិបតី​ស៊ី​រី​ និង​
​សម្ព័ន្ធមិត្ត​អ៊ី​រ៉​ង់​-​រុ​ស្ស៊ី​របស់​ខ្លួន​ ដណ្ដើម​បានការ​កាន់កាប់​ទឹកដី​មួយ​ភាគ​ធំ​ ដែល​ធា្ល​ប់​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ ។​ ក្រុម​ឧទ្ទាម​ និង​ពលរដ្ឋ​បាន​ប្រាប់​ Reuters​ តាម​បណ្ដាល​ទូរស័ព្ទ​ថា​ ក្រុម​ Tahrir​ al​ Sham​ ដែល​ជា​អតីត​ជា​ក្រុម​ឧ​ប​សម្ព័ន្ធ​របស់​អាល់​កៃ​ដា​ បាន​បើក​ការ​វាយប្រហារ​កាលពី​ថ្ងៃ​អង្គា​រ៍​ លើ​ក្រុង​មួយ​ចំនួន​នៅ​ភាគ​ខាងលិច​ទីក្រុង​ Aleppo​ ដែល​កាន់កាប់​ដោយ​ក្រុម​ Nour​ al​ Din​ Zinki​ ជា​សមាជិក​មួយ​នៃ​ចលនា​រណសិរ្ស​រំដោះជាតិ​ (NLF)​ ។​ ក្រុម​អ៊ី​ស្លា​ម​ ដែល​បាន​ដណ្ដើម​ការ​កាន់កាប់​ក្រុម​ Darat​ Izza​ កាលពី​ថ្ងៃ​ពុធ​នោះ​ បាន​និយាយ​ថា​ ខ្លួន​សងសឹក​ចំពោះ​ការ​វាយឆ្មក់​មួយ​ក្នុង​ស​ប្ដា​ហ៍ប​នេះ​ ដែល​បាន​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​របស់​ខ្លួន​ចំនួន​៥​នាក់​ ដោយ​ខ្លួន​បាន​ចោទប្រកាន់​លោក​ក្រុម​ Nour​ al​ Din​ Zinki​៕

អត្ថបទដែលជាប់ទាក់ទង