ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាងកក ជាប់ជម្រើសមួយកន្លែង ប្រជុំកំពូលត្រាំ-គីមជុនអ៊ុន លើកទី២?ឬនៅទីក្រុងហាណូយ

97

បរទេស៖ CNNបានផ្សាយថា ទីក្រុងបាងកក ប្រទេសថៃ បានជាប់ឈ្មោះជាទី ក្រុងមួយលើ គេក្នុងចំណោមទីក្រុង៣ដែលមន្រ្តីសេតវិមានអាមេរិ ចបានចុះទៅត្រួតពិនិត្យ ដើម្បីសម្រាប់រៀបចំកិច្ចប្រជុំកពូលរវាងត្រាំ-គីម ជុនអ៊ុនលើកទី២។ ទីក្រុងពីទៀត ជាជម្រើសគឺទីក្រុងហាណូយ ប្រទេសវៀតណាម និងកោះហាវៃ។

ចំណែកកាសែត កូរ៉េលើកទង់ជំនួប ត្រាំ- គីម លើកទី២ នឹងធ្វើនៅហាណូយ?

យោងតាមកាសែត ប្រទេសកូរ៉េខាងត្បូង បានផ្សាយនៅ ថ្ងៃទី៧មករានេះថាកិច្ច ប្រជុំកំពូលលើក ទី២រវាងប្រធានាធិបតីដូណាល់ត្រាំនិងលោកគីម ជុនអ៊ុនមេដឹកនាំ កូរ៉េខាងជើង នឹងអាចធ្វើឡើងនៅទីក្រុងហាណូ យប្រទេសវៀតណាម ដោយសារតែកន្លងមក នេះមន្រ្តីជាន់ខ្ពស់អាមេរិច រួមទាំងមន្រ្តីការបរទេសកូរ៉េខាងត្បូង បានជួបពិភាក្សា ជាមួយក្រុងហាណូយ ជាច្រើនដង ដើម្បីចាត់ចែងផែនការរៀបចំ កិច្ចប្រជុំនោះ៕

អត្ថបទដែលជាប់ទាក់ទង