ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាក​បាទ​ក្រហម​ខណ្ឌ​ច្បារ​អំពៅ​​នាំ​យក​អំណោយផ្តល់ជូនប្រជាពលរដ្ឋ ២៤​គ្រួសារ​ នៅ​សង្កាត់​ក្បាលកោះ​

77

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៩នេះ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា និងលោក ញាណ ចន្ទ័សោភា អនុប្រធានអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់ចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២៤គ្រួសារ រស់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នាឱកាសនោះ លោកប្រធានអនុសាខា​ បានលើកឡើងពីការ យកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល (កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល) ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ៣០គីឡូក្រាម មី១០កញ្ចប់ មុង ១ភួយ១ កន្លេល១ ខ្នេីយ១ ស្ករស១គីឡូ សំភារះផ្ទះបាយ១ឈុត និងថវិកាចំនួន៣មុឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង