ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះឆេះអគារ កណ្តាល​ទីក្រុង​ប៉ារីស បណ្តាលឲ្យ​មនុស្សរងរបួស​ជាច្រើន​នាក់

81


មានការផ្ទុះមួយនៅកណ្តាលក្រុងប៉ារីស​ ប្រទសបារាំង នៅ ព្រឹកថ្ងៃសៅរ៏ទី12មករា2019 បង្កឲ្យមានអ្នករងរបួសច្រេីន​ តែមិនទាន់មានតួលេខ អ្នកស្លាប់នោះទេការផ្ទុះដែលបានវាយ ប្រហាររដ្ឋធានីបារាំង នៅប្រហែលម៉ោង 9 ព្រឹក (ម៉ោង 3 រសៀល) បានបង្កឱ្យមានអគ្គីភ័យ។ ប៉ូលីសបាននិយាយថាពួកគេ បានសុំឱ្យមនុស្សនៅឆ្ងាយហើយអនុញ្ញាតឱ្យក្រុមការងារសង្គ្រោះបន្ទាន់ចូលទៅកាន់តំបន់នោះ។

ក្រុមមន្រ្តីបានប្រាប់ NBC News ថាអ្នកពន្លត់អគ្គីភ័យកំពុងតបតទៅ នឹងការហៅឱ្យជួយពីការលេចធ្លាយឧស្ម័ននៅពេលការផ្ទុះនេះបានកើតឡើង។
មន្រ្តីប៉ូលីសបាននិយាយថាមានជនរងគ្រោះជាច្រើន។

ករណី​ផ្ទុះហ្គាស ពុំទាន់មានការបញ្ជាក់ អំពីចំនួនជងរងគ្រោះ ច្បាស់លាស់នោះឡើយ។ បើតាមរូបភាព​​ជាក់ស្តែង​នោះ គឺក្រុម​សង្គ្រោះ និងពន្លត់អគ្គីភ័យ​​​កំពុងតែសស្រាក់​សស្រាំ​ក្នុងការជួយ​សង្គ្រោះមនុស្ស និងពន្លត់ភ្លើងឆេះ ខណៈទ្រព្យសម្បត្តិសាធារណៈជាច្រើន​ដូចជាអគារ រថយន្ត និង​អ្វីៗជាច្រើនទៀត​បានរងការខូចខាតយ៉ាងដំណំ ដោយសារ​តែករណីផ្ទុះហ្គាសយ៉ាងកក្រើកនេះ។
បើតាមមន្ត្រី​ប៉ូលិសបារាំង ការផ្ទុះនេះ​​ទំនងជាបានកើតចេញ​ពីហាងលក់​នំប៉័ង​មួយកន្លែង នៅតំបន់ Rue de Trévise នា​វេលា​ម៉ោង ៩៖០០នាទីព្រឹក (ម៉ោង​នៅប៉ារីស)។ ប៉ូលិស​បានអំពាវនាវ​ឲ្យប្រជាជនស្ថិត​នៅឲ្យឆ្ងាយពីតំបន់នេះ​សិន ខណៈសកម្មភាព​សង្គ្រោះ និង​គ្រប់គ្រង​ស្ថានការណ៍ជា​រួមកំពុងបន្ត។ ការផ្ទុះនេះ​ត្រូវបានគេ​អះអាងថា ពុំមាន​ជាប់​ពាក់​ព័ន្ធ​នឹងគំរោងធ្វើ​មហាបាតុកម្ម នៃក្រុមអាវ​កាក់ពណ៌លឿង​នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង