ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីប្រាប់ប្រតិភូទីក្រុងឆុងឈីងថាបញ្ហាប្រឈមខ្លាំងនៅរាជធានីភ្នំពេញគឺរឿងចរាចរណ៏បញ្ហាកកស្ទះចរាចរ

49


ភ្នំពេញ៖លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានប្រាប់ប្រតិភូទីក្រុងឆុងឈីងថា៖បញ្ហាប្រឈមខ្លាំងនៅរាជធានីភ្នំពេញគឺរឿងចរាចរណ៏បញ្ហាកកស្ទះចរាចរគឺជាប្រធានបទសំខាន់សំរាប់ដោះស្រាយនៅរាជធានីភ្នំពេញដែលមានការប្រឈមខ្លាំងនាពេលបច្ចុប្បន្ននៅពេលកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្តមានការកើនឡើងយ៉ាងគំហុគ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា៖រាជធានីភ្នំពេញគាំទ្រឲ្យមានការវិនិយោគលើការកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់នៅរាជធានីភ្នំពេញ។

​ លោកអភិបាលបានលើកឡើងដូច្នេះក្នុងឧិកាសជួបសំណេះសំណាលជាមួយលោកឡ លីនឈាន សមាជិកគណៈកម្មាធិការអចិន្ត្រយ៏នៃគណៈកម្មាធិការបក្សប្រជាជនចិន ខណ្ឌជីវ ឡុងប៉ និងអភិបាលខណ្ឌជីវឡុងប៉ នៃទីក្រុងឆុង ឈីង និងគណៈប្រតិភូកាលពីរសៀលថ្ងៃទី១១មករា។
ក្នុងនោះលោកឡ លីនឈាន បានដឹកនាំប្រតិភូមកបំពេញទស្សនៈកិច្ចនៅរាជធានីភ្នំពេញដោយបាននាំមកជាមួយ នូវក្រុមហ៊ុនធំៗចំនួន២មកស្វែងយល់ពីឧិកាសវិនិយោគនៅរាជធានីភ្នំពេញលើ វិស័យផ្លូវដែកលើអាកាស,ការស្ថាបនាផ្លូវ ក៏ដូចជាការរៀបចំទីក្រុងដែលក្រុមហ៊ុន ទាំង២មានជំនាញនិងបច្ចេកទេសលើការសាងសង់។
ជាមួយគ្នានោះលោកអភិបាលរាជធានីបានស្នើសុំឲ្យក្រុម ហ៊ុនមកពីទីក្រុងឆុង ឈីង ប្រទេសចិនវិនិយោគលើប្រពន្ធ័ផ្លូវក្រវ៉ាត់ក្រុងដើម្បី បញ្ជៀសរថយន្តធុនធំមិនអោយឆ្លងកាត់ទីក្រុងដើម្បីបញ្ជៀសការកកស្ទះចរាចរ ក្នុងទីក្រុង១នេះដែលមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៏ និងប្រជាពលរដ្ឋឆ្លងកាត់ប្រមាណ៣លាននាក់ក្នុងមួយថ្ងៃៗ ជាពិសេសប្រមូលផ្តុំនៅតំបន់ដែលមានរោងចក្រ និងកម្មករ កម្មការនីធ្វើការច្រើន៕

អត្ថបទដែលជាប់ទាក់ទង