ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចកិតិព្រឹទ្ធបណ្ឌិត អញ្ជើញទៅទស្សនាចម្ការតាង៉ែន ឬហៅថាចម្ការមៀនប៉ៃលិន ដើម្បីជាការលើកទឹក​ចិត្ត​ដល់ប្រជា​កសិករនៅទីនោះ

92


ខេត្តប៉ៃលិន៖ក្នុងបេសកកម្មការងារមនុស្សធម៌នៅលើទឹកដី នៃខេត្តប៉ៃលិន សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា រួមដំណើរដោយលោក ស្រី ជាភរិយាថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះដែរ បាន​អញ្ជើញទៅទស្សនាចម្ការតាង៉ែន ឬហៅថាចម្ការមៀនប៉ៃលិន ដើម្បីជាការលើកទឹក​ចិត្ត​ដល់ប្រជា​កសិករនៅទីនោះឱ្យបន្តការខិតខំដាំដុះជាបន្ត សំដៅលើកកម្ពស់ជីវភាពពីមួយឆ្នាំ ទៅមួយឆ្នាំ ឱ្យកាន់តែធូរធារ។
​​ មន្ត្រីសាលាខេត្តឱ្យដឹងថា៖ការដាំដុះដំណាំមៀន ប៉ៃលិននេះ ក្នុងមួយឆ្នាំៗ កសិករ ដែលបានធ្វើការដាំដុះ ទទួលបាន​ប្រាក់ចំណូល​គួរជា​ទីពេញចិត្ត។
គួរបញ្ជាក់ថា ផ្នែកកសិកម្ម នៅខេត្តប៉ៃលិនក្រៅពីរបរដាំដុះផ្សេងៗ ដំណាំមៀន ជារបរសំខាន់សម្រាប់ខេត្តប៉ៃលិន ដែលប្រជាកសិករខ្លះដាំបានរហូតដល់ជាង ២០ហិចតា ហើយដំណាំ​មៀននេះ បើទោះបីដាំបានតិច ប៉ុន្តែមានការថែទាំបានល្អ ក៏ទទួលបានផលល្អផងដែរ៕

អត្ថបទដែលជាប់ទាក់ទង