ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអធិការកិច្ចខេត្ត​កំពង់ឆ្នាំង ដោះស្រាយបញ្ចប់ ករណីទំនាស់ដីធ្លី​ ស្ថិតនៅភូមិច្រកសង្កែ

79

ខេត្តកំពង់ឆ្នាំង៖​ ករណីទំនាស់ដីធ្លី​ ស្ថិតនៅភូមិច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ ក្រុមការងារ​ចម្រុះខេត្ត​ បានចុះទៅធ្វេីការសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដោយជោគជ័យ​។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បាឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា​ ឆ្នាំ២០១៩​ លោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត​ នឹងជាប្រធានក្រុមការងារចម្រុះខេត្ត បាន​អនុវត្ត​តាមលិខិតបង្គាប់ការ​លេខ ៦៩៣​ល.ប.ក ចុះថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង​ ​ដឹកនាំក្រុម​ការងារ​ចម្រុះ​ខេត្ត បានចុះត្រួតពិនិត្យទីតាំងដីទំនាស់ជាក់ស្តែង​ និងធ្វេីការសម្របសម្រួលដោះស្រាយ បញ្ចប់ទំនាស់ដោយជោគជ័យ។

ជាលទ្ធផល ភាគីទាំងពីរបានទទួលយកការសម្របសម្រួលរបស់ក្រុមការងារចម្រុះដូចខាងក្រោម៖​ ភាគី​ (ក)​ ទទួលស្គាល់ជីកកាយព្រំដីលេីស​ចូលដីភាគី(ខ)និងយល់ព្រមកាយលប់ព្រំដីនេះវិញ​។ ភាគី(ខ)យល់ព្រមដកពាក្យបណ្តឹងពីតុលាការ​បន្ទាប់ពីភាគី(ក)កាយលប់ព្រំដីរួច។

ក្នុង​កិច្ចប្រជុំសម្របសម្រួលនេះ​ មានការចូលរួមពីមន្ទីររឿបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត​ រដ្ឋបាលស្រុកសាមគ្គីមានជ័យ​ ស្នងការនគរបាលខេត្ត​ កងរាជអាវុធហត្ថខេត្ត​ ទីចាត់ការអន្តរវិស័យសាលាខេត្ត​ អធិការដ្ឋាននគរបាលស្រុក​សាមគ្គីមានជ័យ​ រដ្ឋបាលឃុំស្វាយជុក​ មេភូមិច្រកសង្កែ​ និងភាគីពាក់ព័ន្ធ ៕

អត្ថបទដែលជាប់ទាក់ទង