ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធាតុអាកាសចុះត្រជាក់ខ្លាំងនៅតំបន់ភ្នំ និងតំបន់ខ្ពង់រាប សូមបង្កើនការប្រុងប្រយ័ត្ន

89


ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា
បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា ជ្រលងសម្ពាធខ្ពស់បានបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ លក្ខណៈបែបនេះ នឹងបង្កឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចុះត្រជាក់ជាថ្មីម្ដងទៀត(លើកទី២) ចាប់ពីថ្ងៃទី ២៤-២៨ ខែមករា ឆ្នាំ២០១៩ ក្នុងនោះមាន៖ តំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប ពិសេសជួរភ្នំដងរែក ខេត្តព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ ១៧អង្សារ។ បណ្ដារាជធានី-ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នងរង្វង់ ២០-២២ អង្សារ លើកលែងតែបណ្ដាខេត្តនៅតំបន់មាត់សមុទ្រដែលមានធាតុអាកាសមិនចុះត្រជាក់ទេ។

ក្រសួងជំនាញ សូមប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលចុះត្រជាក់នេះ៕

អត្ថបទដែលជាប់ទាក់ទង