ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង ញ៉ែម សុគន្ធ បានបង្ហាញ ភាពផ្អែមល្ហែម ទោះបីមានអ្នកតាម ហែកហួរស្នេហ៍នេះក៏ដោយ

212

ភ្នំពេញ៖ តារាសម្តែងចង្ការព្រែក ញ៉ែម សុគន្ធ បានភ្ជាប់ពាក្យមួយកញ្ញា ងួន កែវមល្លិកា កាលពីពេលកន្លងទៅថ្មីៗ នេះ មិនមែនជាអ្នកសិល្បៈដូចគ្នានោះទេ។ មុន និងក្រោយភ្ជាប់ពាក្យលោក នៅតែមានអ្នកបន្តទម្លាយរឿងរ៉ាវអាស្រូវផ្លូវភេទលោកថា ជាមនុស្សប្រុសម្នាក់ស៊ីមិនរើសមុខស្រីក៏បានប្រុសក៏បាន ប៉ុន្តែតារារូបនេះនៅតែបង្ហាញរូបភាពនិងសារផ្អែមល្ហែម ដើម្បីបន្សាបដំណឹងអាស្រូវ។

កន្លងទៅថ្មីៗនេះហ្វេសប៊ុកមួយឈ្មោះ សំណាង បានចេញមុខហែកហួររឿងអាស្រូវផ្លូវភេទលោក ថា ខ្លួនគឺជាមនុស្សម្នាក់ដែលរងនូវភាពអយុត្តិធម៌ដែល ញ៉ែម សុគន្ធ យកបានខ្លួនប្រាណហើយបោះបង់ចោល។ ដូច្នេះខ្លួនសុំបញ្ជាក់ថា កំលោះសង្ហាចង្កាព្រែករូបនេះ គឺជាខ្ទើយលាក់មុខ។ ហ្វេសប៊ុកដដែលបញ្ជាក់ថា៖” គាត់(ញ៉ែម សុគន្ធ) បានលេងជាមួយខ្ញុំនៅក្នុងឡាន តាំងពីគាត់នៅជិះឡានឆ្លាមពណ៌ស្ករម្ល៉េះ នៅក្រោយវត្តបទុមគឺលេងក្នុងឡានតែម្ដង។ គាត់ស៊ីប្រុសមិនរើសមុខ ក្រោយមកក៏លេចឮរឿងអាស្រូវជាមួយក្មួយប្រុសគាត់ ដែលមានគណនេយ្យហ្វេសប៊ុក ឈ្មោះ សុវណ្ណ រិទ្ធ តែខ្ញុំមិនដឹងថាពួកគាត់ទាំងពីរមានស្នេហាជាមួយគ្នា ឬ យ៉ាងណានោះទេ”។

ទោះបីជាមានរឿងអាស្រូវផ្លូវភេទ ល្បីពាសពេញហ្វេសប៊ុកស្រឡាញ់ភេទដូចគ្នា ម្ដងជាពីរដងក៏ដោយលោក ញ៉ែម សុគន្ធ មិនដែលចេញមុខបកស្រាយ មុខបកស្រាយនោះទេ។ សូម្បីតែពេលនេះក្ដីលោក នៅតែរក្សាភាពស្ងៀមស្ងាត់ដដែលដូចគ្មានរឿងអ្វីកើតឡើងចំពោះខ្លួន។ ប៉ុន្តែនៅលើគណនីយហ្វេសប៊ុករបស់លោក បានបង្ហាញភាសាផ្អែមល្ហែម និងរូបថតកៀកកើយជិតគូដណ្តឹង ដែលគេដឹងថាដើម្បីបង្ហាញអារម្មណ៍មិនខ្វល់នឹងពាក្យហែកហួររឿងអាស្រូវ បូករួមទាំងបង្កើនភាពផ្អែមល្ហែមជាមួយគូស្នេហ៍។ ក្រៅពីបង្ហាញភាពស្អិតមួតតារារូបនេះក៏បានទម្លាយប្រាប់មិត្តរួមអាជីពដែរថា លោកនឹងចូលរោងការជាមួយគូដណ្តឹងនៅអំឡុងខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះនៅមជ្ឈមណ្ឌលកោះពេជ្រ៕

អត្ថបទដែលជាប់ទាក់ទង