ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ និងចក្រភពអង់គ្លេស ពិភាក្សាពីការតម្រង់ទិសសិស្សកម្ពុជា ដែលមានចង់ទៅបន្តការសិក្សា នៅចក្រភពអង់គ្លេស

90


ទីក្រុងឡុងដ៍ ៖ លោករដ្ឋមន្ត្រីក្រសួងអប់រំ បានជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស ស្ដីពីការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដោយផ្ដោតសំខាន់ទៅលើ ការតម្រង់ទិសសិស្សានុសិស្ស ដែលមានចង់ទៅបន្តការសិក្សា នៅចក្រភពអង់គ្លេស និងគម្រោងរៀបចំពិព័រណ៍ថ្នាក់ឧត្តមសិក្សា នៅកម្ពុជា។

បើតាមការប្រកាសរបស់ក្រសួងអប់រំ កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០១៩ បានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Edward Vaizey បេសកជនទទួលបន្ទុក ផ្នែកពាណិជ្ជកម្ម របស់នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ស្ដីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ លើការលើកកម្ពស់វិស័យអប់រំ ឧត្តមសិក្សានៅកម្ពុជា ដោយផ្ដោតសំខាន់ទៅលើ ការតម្រង់ទិសសិស្សានុសិស្ស ដែលមានចង់ទៅបន្តការសិក្សា នៅចក្រភពអង់គ្លេស និងគម្រោងរៀបចំពិព័រណ៍ថ្នាក់ឧត្តមសិក្សា នៅកម្ពុជាផងដែរ។ ក្នុងនោះ គណៈប្រតិភូ នឹងអញ្ជើញធ្វើទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជានាខែកុម្ភៈ ខាងមុខនេះ។

ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅក្នុងអំឡុងពេលដែលថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមវេទិកាអប់រំសាកលឆ្នាំ២០១៩ ក្រោមប្រធានបទ “What we should do with what we know: Developing education policy for implementation, impact and exponential success” ដែលកំពុងធ្វើឡើងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមករា ឆ្នាំ២០១៩។ គូសបញ្ជាក់ថា លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏ត្រូវបានអញ្ជើញជាវាគ្មិនលើកិច្ចពិភាក្សា លើប្រធានក្នុងវេទិកាខាងលើ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង