ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម​ ផ្ដាំផ្ញើ​រអោយអភិបាលក្រុង​-ស្រុក​ទាំង​ដប់​ ណែនាំប្រជាពលរដ្ឋកុំអោយធ្វើស្រែប្រាំង ខណៈមានភាពរាំងងស្ងួតនៅក្នុងខែមេសានិងឧសភា​

100

ខេត្តកំពង់ចាម​ ៖ អភិបាលខេត្តកំពង់ចាមលោក​ គួច​ ចំរើន​​ មានប្រសាសន៍​ផ្ដាំផ្ញើ​រអោយលោកអភិបាលក្រុង​-ស្រុក​ទាំង​ដប់​ ជាពិសេស​មេឃុំទាំងអស់ក្នុងខេត្តកំពង់ចាម​ ត្រូវណែនាំអោយប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួនទាំងអស់​ កុំអោយធ្វើស្រែប្រាំងនាពេលខាងមុខ ព្រោះថា នៅក្នុងខែមេសានិងឧសភា​ នឹងមានភាពរាំងស្ងួត ដែលនេះ បើតាមការណែនាំរបស់ក្រសួងធនធានទឹក ។ ជាមួយគ្នានេះក៏ត្រូវពិនិត្យមើលអណ្តូងតាមភូមិបើរីងស្ងួចត្រូវរាយការណ៏មកបន្ទាន់​ ដល់ស្រុក​ ឬខេត្ត​ ។ 

   ការផ្ដាំផ្ញើរបែបនេះរបស់លោកគួច ចំរើនបានធ្វើឡើងនាព្រឹកថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០១៩​ សាលាខេត្តកំពង់ចាម​ ក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តកំពង់ចាម​ ក្រោមអធិបតីភាព​លោក​ លេង​ វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សា​ខេត្ត​លោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម និង​អភិបាលរងខេត្ត​ ព្រមទាំងមន្ទីរអង្គភាពជុំវិញ​ ក្រុង​-ស្រុក​ទាំង​ដប់​ កងកម្លាំង​ទាំងបីប្រភេទ​ អញ្ជើញ​ចូលរួម​ផងដែរ។

   ជាមួយគ្នានោះដែរ​លោក​ លេង​ វី​ បានជម្រុញដល់លោកស្រីជាអភិបាលរងខេត្តថ្មី​ ត្រូវយកចិត្តទុកដាក់លេីការងារ​ ពោលធ្វេីយ៉ាងណាបម្រេីប្រជាពលរដ្ឋឲ្យបានល្អប្រសេីរ​ ក្រោមគោលនយោបាលរបស់រដ្ឋាភិបាល​ ដឹកនាំដោយ​ សម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រី​ ។ 

   គូសបញ្ជាក់ផងដែរថា​លោក​ ស្រី​ គីមឆយ​ អតីតអភិបាល​រងខេត្ត​ ត្រូវផ្ទេរភារកិច្ច​ជូន​ លោកស្រី​ ​ប៉ាង​ ដានី​ ឡេីង​ជាអភិបាលរងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង