ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្នំពេញ ជាប់លេខ១រាល់ឆ្នាំ រឿងគ្រោះថ្នាក់ចរាចរណ៍ ដែលអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវតែ យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដើម្បីកាត់បន្ថយ

258

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១មករា លោកឃួងស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានទាញអារម្មណ៏ សមាជិកអង្គប្រជុំ មកពីអង្គភាពជំនាញ និងអាជ្ញាធរដែនដី ក៏ដូចកំ លាំង មានសមត្ថកិច្ច ក្នុងរាជធានីភ្នំពេញថា ភ្នំពេញជាប់លេខ១ រាល់ឆ្នាំ ពីរឿងគ្រោះថ្នាក់ចរាចរណ៏ច្រើនជាងគេ។ ដូច្នេះទាំងអាជ្ញាធរដែនដី ទាំងសមត្ថកិច្ចជំនាញ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ទៅលើការកាត់បន្ថយ គ្រោះថ្នាក់ចរាចរ ក្នុងរាជធានីភ្នំពេញ។

លោកបន្តថា យើងអាចទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រប់ប្រភេទបានល្អប្រសើរ,ការពារសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ តែបែរជាមកទប់មិនបាន ពីរឿងគ្រោះថ្នាក់ចរាចរទៅវិញ ដូច្នេះការពង្រឹងការអនុវត្ត ច្បាប់ចរាចរត្រូវតែម៉ត់ចត់ បន្ថែមទៀតទើបបាន។

កន្លងមកគេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរកើតមានពេលយប់ច្រើនជាងពេលថ្ងៃ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសរៀងរាល់ថ្ងៃ ក្នុងចំនួនច្រើន ហើយចំណុច ដែលគួរអោយហូសចិត្ត នោះគឺសូម្បីតែរថយន្តដឹកទឹកកក ដ៏ចាស់ទ្រុឌទ្រោម ក៏មានបិទស្លាក បានត្រួតពិនិត្យបច្ចេកទេសដែរ។

តាមសេចក្តីរាយការ របស់លោកឧត្តមសេនីយ៏ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញថាក្នុងខែមករា ឆ្នាំ២០១៩នេះបទល្មើស គ្រប់ប្រភេទបានថយចុះច្រើន។

ជាមួយគ្នានេះ លោកអភិបាលបានថ្លែងអំណរគុណ ដល់កំលាំងសមត្ថកិច្ច, អាជ្ញាធរដែនដី ដែលបានប្រឹងប្រែងចូលរួម ការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារ ក្នុងរាជធានីភ្នំពេញបានល្អប្រសើរ និងទទួលបាន ការកោតសរសើរពីប្រជាពលរដ្ឋ និងពីថ្នាក់ដឹកនាំ សំរាប់ពិធីសំខាន់ៗ ចំនួន៣កន្លងមកនេះ មានពិធីសម្ពោធវិមានឈ្មះៗ, ពិធីឆ្លងឆ្នាំសកល និងបុណ្យ៧មករាជាដើម៕

 

 

អត្ថបទដែលជាប់ទាក់ទង