ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យ​ឆេះ​ផ្ទះ​​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង​បណ្ដាល​ឲ្យ​ មនុស្ស​ពីរ​នាក់​រង​របួស​នឹង​​ខូចខាត​រថយន្ត​រួម​ទាំង​​សម្ភារៈ​មួយ​ចំនួន​

102

(ភ្នំពេញ​)៖​ អគ្គីភ័យ​ឆេះ​ផ្ទះ​​ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​រង​របួស​នឹង​​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​ជាង១២យប់​រំលង​អាធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០១​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ដែល​មាន​ទីតាំង ​ស្ថិត​នៅ​ផ្លូវ​បេតុង​ស្ថិត​ក្នុង​ភូមិ​គោក​ឃ្លាង​សង្កាត់​គោក​ឃ្លាង​​ខណ្ឌ​សែនសុខ​ក្រុង​ភ្នំពេញ​។

ម្ចាស់​ផ្ទះ​រងគ្រោះ​ឈ្មោះ​ វ៉ាន់​ សុផាវត្តី​ ភេទ​ស្រី​អាយុ​ ៤៧ឆ្នាំ​មុខរបរ​ លក់​ស្បែក​ជើង​ ស្នាក់​នៅ​ភូមិ​គោក​ឃ្លាង​សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែនសុខ​ក្រុង​ភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​ប្រាប់​ឲ្យដឹង​ថា​មុន​ពេល​កើតហេតុ ​ម្ចាស់​កំពុង​តែ​ដេក​លង់​លក់​ស្រាប់​តែ​​​លឺ​សំឡេង​ផ្ទុះ​នៅ​ជាន់​​ក្រោម​យ៉ាងខ្លាំង​ ភ្លាមៗ​នោះ​គាត់​បាន​រត់​ចុះ​មក​មើល​ស្រាប់​តែ​ឃើញ ​អណ្ដាតភ្លើង​កំពុង​តែ​ឆាប​ឆេះ​ទូរទឹកកក​នឹង​រថយន្ត​ រួម​ទាំង​​សម្ភារៈ​មួយ​ចំនួន​ទៀត ​​យ៉ាង​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ​។ ចំណែក​ឯ​កូន​ៗ​របស់​គាត់វិញ​បាន​ស្រែក​ឆោឡោ​ ដេីម្បី​ឲ្យ​អ្នក​ជិត​ខាងមក​ជួយ​ភ្លាមៗ​នោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរៗ​នោះ ​បាន​នាំគ្នា​​ជួយ​​ទាក់ទង​ទៅ​ខាងសមត្ថកិច្ចមូលដ្ឋាន​ដើម្បី​ធ្វើ​ការ​​សហការគ្នាជាមួយនឹងសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គីភ័យ ដើម្បីចុះមកធ្វើការអន្តរាគមន៍ជាបន្ទាន់ទាំងកណ្តាលយប់​ ​ដោយសារតែពួក​គាត់​បាន​ជាប់​នៅ​ខាង​ក្នុង​ផ្ទះ​ដែល​កំពុង​ឆេះ​នេះ​​ ចំណែក​ឯ​​​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​រត់ទៅ​យក​បំពង់​បាញ់​ពន្លត់​អគ្គីភ័យ ​ដោយ​បាញ់​អស់​ជា​ច្រើន​បំពង់​ទេីប​ធ្វើ​ឲ្យ​អណ្ដាតភ្លើង​រៀង​អត់​ថយ​ជាង​មុន​ ប៉ុន្តែ​អ្វី​ដែល​សំណាង​បំផុត​នោះ​ពួក​គាត់​បាន​នាំ​គ្នា​រត់​ចេញ​ពី​ភ្លើង​ដែល​កំពុង​ឆេះ ​បណ្ដាល​ឲ្យ​រង​របួស​ចំនួន​ពីរ​ផង​ដែរ​។ ​ មិន​បាន​ប៉ុន្មាន​ផង​រថយន្ត​ពន្លត់​អគ្គីភ័យ ​ចំនួន​ពីរ​គ្រឿង​បាន​ចេញ​មក​ជួយ​ហើយ​ធ្វើ​ការ​បាញ់​ឲ្យ​រលត់​ដោយ​ប្រើ​ប្រាស់​រថយន្ត​អស់​មួយ​គ្រឿង ​ទេីប​រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​១៖០០នាទី​យប់​។

ក្រោយ​កេីត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​នឹង​កម្លាំង​​ជំនាញ ​ផ្នែក​ពន្លត់​អគ្គីភ័យ​បានប្រាប់​ដឹងថាការ​ឆាបឆេះ​នេះ បណ្ដាលមកពីមូលហេតុ​ផ្ទុះ​សេខ្សែទូរទឹកកក ទើបបណ្ដាលឲ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ ។

អត្ថបទដែលជាប់ទាក់ទង