ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាណោចអាអមណាស់!! យុវជន២នាក់ ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តបុកពីក្រោយ បណ្តាលឲ្យម្នាក់បែកមុខស្លាប់ ក្នុងថ្លុកឈាម និងម្នាក់ទៀត របួសស្រាល

111

ភ្នំពេញ​៖​ យុវជន​ពីរ​នាក់ ​ជិះ​ម៉ូតូ​ឌុប​គ្នា​ត្រូវ​រថយន្ត​១គ្រឿង (មិនស្គាល់អត្តសញ្ញា) ​មកបុក​ពី​ក្រោយ ថែមទាំង​កិនបែកមុខ ​បណ្ដាល​ឲ្យ​យុវជនម្នាក់ ស្លាប់​ក្នុងថ្លុកឈាមមួយ​រំពេច ​នៅ​នឹង​កន្លែងកើតហេតុតែម្តង​ ចំណែក​ម្នាក់​ទៀត ត្រឹម​រង​របួស​ស្រាល​ ឯរថយន្តបង្ក បើករត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍​ខាងលើនេះ ​បាន​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​កាល​ពី​វេលាម៉ោង​ជាង​១១យប់​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​នៅលើ​​បណ្ដោយ​ផ្លូវ​វេងស្រេង ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ទី៣ ខណ្ឌមានជ័យ​ ក្រុងភ្នំពេញ​។

បើ​តាម​ប្រភព​ពី​មិត្តភក្ដិ​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សពជន​រងគ្រោះ​ឈ្មោះ​ ឡាង​ ហៅ​(ឆ្លាម​) មុខ​របរ​ជា​ជាង​ដែក នៅ​ម្ដុំ​វត្ត​អង្គតាមិញ​​ មាន​ស្រុក​កំណើត​ ស្ថិត​នៅ​ភូមិ​គ្រាំង​ដែក​ ស្រុក​ទ្រាំង ​ខេត្ត​តាកែវ​ មានមធ្យោបាយ​ធ្វើ​ដំណើរ​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ​សេ១២៥​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1M-0483។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​យុវជន​ពីរ​នាក់​ បាននឹងកំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ហុងដា​ឌ្រីម​សេ១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1M-0483 ជិះ​ឌុប​គ្នា ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ ​ស្រាប់​តែ​មាន​រថយន្ត​ ប្រភេទ​ធន់​ធំ​មួយ​គ្រឿង ​មិន​ចាំ​ម៉ាក​បាន​បើក​មក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពី​ក្រោយ​ បណ្ដាល​ឲ្យ​យុវជន​ម្នាក់ ​បាន​ធ្លាក់​ពី​លើ​ម៉ូតូ​ ក៏​ត្រូវ​រថយន្ត​កិន​ចំ​ផ្ទៃ​មុខ ​បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​ស្រោចខ្លួន ​ស្លាប់​មួយ​រំពេច ​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធម​ ​ហើយ​យុវជន​ម្នាក់​ទៀត ​បាន​ដួល​ចំ​ជើង​ទាំង​សង​ខាង ​រង​របួស​ស្រាល​។​ ចំណែក​ឯ​រថយន្ត​បង្ក​វិញ​ មិន​បាន​ឈប់​នោះ​ទេ​ ថែម​ទាំង​​បើក​រត់​គេច​ខ្លួន ​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយ​កើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់យកម៉ូតូ ទៅរក្សាទុក​នៅ​ប៉ុស្តិ៍​រងចាំសាច់ញាតិ យកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ដោយឡែកសពសមត្ថកិច្ច ធ្វើកោសល្យវិច័យរួច ប្រគល់ជូនសាច់ញាតិ ដឹក​យក​ទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង