ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាងរាស្រ្ត មណ្ឌលភ្នំពេញ និងពោធិ៏សាត់ ចែកអំណោយមនុស្សធម៌ ជូនសិស្សានុ សិស្ស៨១៤នាក់ នៅឃុំឫស្សីជ្រោយ

98

ភ្នំពេញ៖ លោកស្រី ម៉ាណ ណាវី សមាជិករដ្ធសភាជាតិ និងលោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ និងគណៈប្រតិភូ សមាគមសម្ព័ន្ធ យុវជនមូស្លីមកម្ពុជា ដឹកនាំដោយ លោក ណាសៀត អូស្មាន បានចូលរួមប្រគល់អំណោយអង្ករ៧តោន ដល់ប្អូនៗ សិស្សា នុសិស្ស វិទ្យាល័យ មជ្ឈម ណ្ឌល អ៊ីស្លាមកម្ពុជា និងវិទ្យាល័យ នូរុល អ៊ីម៉ាន សរុបចំនួន ៨១៤នាក់ ស្ថិតក្នុង ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃអាទិត្យ១៣រោចខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ ។

លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រ ខេត្តពោធិ៏សាត់ បានបញ្ជាក់ថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ប្រទេសជាតិ មានការរីកចំរើន ឥតឈប់ឈរ ដែលសង្គមយើង កាន់តែត្រូវការធនធានមនុស្ស ដើម្បីបំពេញសេចក្តីត្រូវការ ក្នុងសម័យកាល សាកល ភាវូបនីយកម្ម ។ ដូចនេះគឺជាឪកាស ដ៏មានតំលៃសម្រាប់ប្អូនៗ ទាំងអស់គ្នា ដែលជាទំពាំងស្នងឬស្សី ត្រូវចាប់ផ្តើមកសាងខ្លួនពីពេលនេះតទៅ ជាពិសេស ការពង្រឹងសមត្ថភាព ការអភិវឌ្ឍន៍គំនិតច្នៃប្រឌិត និង ពង្រឹងទំនាក់ទំនងសាមគ្គី ជាមួយអ្នកនៅជុំវិញខ្លួន។

លោកបន្តទៀតថា សូមប្អូនៗជៀសវាង ឲ្យឆ្ងាយពីគ្រឿងញាន ដែលវាជាប្រមារមួយ មកបំផ្លាញអនាគតរបស់យើងនិង សង្គមជាតិយើង ប្អូនៗគួរយក ពេលវេលាក្រៅពីការរៀនសូត្រ ទៅហាត់កីឡា ដើម្បីសុខភាព និងកាយសម្បទា របស់យើង ។

លោកស្រី ម៉ាណ ណាវី ថ្លែងទៅកាន់សិស្សនារី នៃវិទ្យាល័យ នូរុល អ៊ីម៉ានថា នារីក៏ជាធនធានសំខាន់មួយរបស់សង្គមជាតិ ហើយកាន់តែមានសារៈសំខាន់ សម្រាប់គ្រួសារដែល ពោពេញដោយសុភមង្គល និងភាពថ្លៃថ្នូ ដែល បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការបីបាច់ថែរក្សាបុត្រធីតា អោយក្លាយជាមនុស្ស ដែលមានប្រយោជន៍ និងសសរទ្រូងនរបស់សង្គមជាតិ។

លោកស្រីបានបន្តថា ជាស្ត្រី គឺពិតជាត្រូវការចាំបាច់ នូវកម្រិតអប់រំខ្ពស់នដោយខានមិនបានឡើយ នារីសម័យតេជោ បាននិងកំពុងត្រូវ បានលើកតម្កើង និងបម្រើការងារនៅគ្រប់ក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជននានា។

លោកស្រី និងគណៈអធិបតី បានប្រគល់អំណោយជានិមិត្តរូបដល់សិស្សានុសិស្ស នៃវិទ្យាល័យទាំង២ ដែលក្នុងនោះ អង្ករ៧តោន ជាអំណោយ របស់សប្បុរសជនម៉ាឡេស៊ី និង លោក Haj Amir Bin Haj Hasan របស់អង្គការ Denaihati សហការជាមួយ សមាគមកូប្រាស៊ីមូស្លិមកម្ពុជា ហើយលោកស្រី តំណាងរាស្រ្តក៏បានឧបត្ថម្ភថវិកា ៦លានរៀល ជូនដល់វិទ្យាល័យទាំង២នេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង