ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកធ្លាក់អូរជាំខេត្តបាត់ដំបង

120

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ទឹកធ្លាក់អូរជាំ គឺជារមណីយដ្ឋានធម្មជាតិមួយ ដែលស្ថិតនៅប៉ែកខាងលិចឈៀងខាងត្បូង ទីរួមខេត្តបាត់ដំបងមានចម្ងាយ៨០ គឺឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅក្នុងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ទៅកាន់ស្រុកសំឡូត ហើយទៅកាន់ទឹកធ្លាក់តែម្តង ។ ទឹកធ្លាក់អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ ដោយប្រជាជនដែលរស់នៅទីនោះ ។ ដល់ឆ្នាំ២០០៤ ក៍មានប្រជាជនចូលទៅលេង ទីនោះតែឃើញរឿងចំលែកមួយ គឺទឹកឆ្លាក់ដែលមើលឃើញនោះថតមិនជាប់ បើតាមជំនឿរបស់ប្រជាជននៅទីនោះ គាត់ថា ទឹកឆ្លាក់នោះមានអ្នកតាកាន់ ។ រហូតដល់ចុងឆ្នាំ២០១៣ មានមន្រ្តីបរិស្ថាន និងសហគមន៍មួយឈ្មោះ សហគមន៏តំបន់ការពារធម្មជាតិ អូរជាំបានសហការគ្នា រៀបចំផ្លូវចូលទៅក្នុងរមណីដ្ឌានទឹកធ្លាក់អូជាំនេះ។
ទឹកធ្លាក់នេះមានកំពស់ ៣០ម៉ែតដែលហ៊ុមព័ទ្ធដោយផ្ទាំងថ្មធំៗ និងមានត្រពាំងមួយដែលជាប្រភពទឹកហូរ មកកាន់ទឹកធ្លាក់នេះ។ ផ្លូវឡើងទៅកាន់រមណីយដ្ឋានមានលក្ខណៈពិសេសជាច្រើនដូចជា មានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្ម និងទឹកធ្លាក់ជាបណ្ដាក់ៗចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំ ដែលបង្កលក្ខណៈឲ្យសប្បាយដល់ភ្ញៀវទេសចរមកទស្សនា៕

អត្ថបទដែលជាប់ទាក់ទង