ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិទ្យាស្ថានជាតិអប់រំកាយ និង កីឡាបានទទួលឯកសណ្ឋាន និងសម្ភារៈតេក្វាន់ដូពីKukkiwon

113

​ភ្នំពេញ:វេលាថ្ងៃត្រង់ថ្ងៃទី៧កុម្ភៈស្ថាប័នKukkiwonដែលជា World Taekwondo Headquartersតាមរយៈក្រសួងអប់រំយុវជន និង កីឡាបានផ្ដល់ឯកសណ្ឋាន និង សម្ភារៈហ្វឹកហាត់តេក្វាន់ដូដល់វិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។

​លោកហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងលោកNak Young Ho ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរេប្រចាំនៅកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីនេះ ។
​បើតាមការឲ្យដឹងពីលោកChoi Yong Sokដែលជាគ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជាបានឲ្យដឹងថា សម្ភារៈទាំងនោះមានខ្សែក្រវាត់ចំនួន១០០សម្លៀកបំពាក់ សម្រាប់ហ្វឹកហាត់ចំនួន១០០សម្រាប់ស្បែកជើងសម្រាប់ពាក់ហាត់១០០សម្រាប់ដែលនេះ ជាអំណោយរបស់ស្ថាប័នKukkiwon ក្រៅពីនោះមានឧបករណ៍ការពាស្មង ការពារ ប្រអប់ជើង ម៉ាស់ពាក់ដើមទ្រូងសម្រាប់ពេលប្រកួត ឧបករណ៍សម្រាប់ទាត់ចំនួន១០០សម្រាប់ជាអំណោយរបស់Koica ។

​សូមបញ្ជាក់ថាវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាបានដាក់បញ្ចូលតេក្វាន់ដូWT(World Taekwondo)ទៅក្នុងកម្មវិធីសិក្សាតាំងពីឆ្នាំ២០០៧មកម្ល៉េះ។នៅឆ្នាំ២០១៧វិទ្យាស្ថាននេះបានទទួលកាដូជាអគារហ្វឹកហាត់តេក្វាន់ដូមួយខ្នងពីអង្គការKoicaរបស់កូរេ ។

​លោកហង់ជួន ណារ៉ុនបានចាត់ទុកាថាជាការរួមចំណែកជួយពង្រឹងតេក្វាន់ដូដែលជាប្រភេទកីឡាដែលកម្ពុជាមានសក្ដានុពលខ្លាំង ។ ជាមួយគ្នានោះលោកឯកអគ្គរដ្ឋទូតបានអះអាងថា តេក្វាន់ដូកម្ពុជានឹងបានទទួលផលប្រយោជន៍ច្រើនថែមទៀតពីរដ្ឋាភិបាលសាធារណរដ្ឋកូរេតាមរយៈស្ថាប័បKukkiwon និង Koica ។

អត្ថបទដែលជាប់ទាក់ទង